ព័ត៌មានជាតិ
ក្រសួងការងារ នាំយកឱកាសការងារជាង ៥ ពាន់កន្លែង ផ្សព្វផ្សាយជូនពលរដ្ឋ និងពលករខ្មែរទើបត្រឡប់មកពីថៃ នៅខេត្តក្រចេះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង ៥ ពាន់កន្លែង ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅខេត្តក្រចេះ។

ការផ្សព្វផ្សាយពីការងារនេះ ក្នុងឱកាស លោក ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ និង លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីក្រោមឱវាទក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចូលរួមសំណេះសំណាល និងបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅឃុំស្រែចារ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ម្សិលមិញ។

ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមដល់ពួកគាត់ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។

នាឱកាសនោះ មន្ត្រីរបស់ក្រសួង ក៏បានផ្សព្វផ្សាយអំពីឱកាសការងារ និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់អ្នកចូលរួមចំនួនប្រមាណ ៣៧០ នាក់ ខណៈប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរប្រមាណ ៧០ នាក់ ទទួលបានការងារភ្លាមៗ ពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជាង ៥ ពាន់កន្លែង៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


