ព័ត៌មានជាតិ
JBC របស់កម្ពុជាទាមទារឱ្យយោធាថៃបញ្ឈប់ការពង្រាយបន្លាលួស និងរើចេញជាបន្ទាន់
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានចេញសេចក្ដីថ្លែងការណ៍តវ៉ាប្រឆាំងចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានពង្រាយលួសបន្លាឈ្លានពានលើដីកម្ពុជា។ សកម្មភាពជាឯកតោភាគីរបស់យោធាថៃនេះ JBC របស់កម្ពុជាទាមទារឱ្យបញ្ឈប់ជាបន្ទាន់ និងរើចេញនូវលួសបន្លា និងកង់ឡានទាំងនោះ។

ការទាមទាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) គឺធ្វើឡើងក្រោយពេលដែលយោធាថៃ បានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាននៅតាមកំណាត់ខ្សែព្រំដែនលើដីកម្ពុជា ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ខណៈមកដល់ថ្ងៃទី១៤ ខែសីហា យោធាថៃបានប៉ុនប៉ងធ្វើសកម្មភាពដដែលនេះនៅច្រកទ្វារព្រំដែនបឹងត្រកួន។

តាមរយៈសកម្មភាពខាងលើ គណៈកម្មការ JBC របស់កម្ពុជា ចាត់ទុកជាសកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ ហើយជាសកម្មភាពដែលរំលោភទៅលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។
JBC របស់កម្ពុជា បន្តថា សកម្មភាពនេះ ក៏រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរផងដែរ រាប់ទាំងការបំផ្លាញដល់លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់JBC។

ចំពោះមុខសកម្មភាពឈ្លានពានលើដីកម្ពុជាពេលនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានទាមទារឱ្យយោធាថៃរុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យមានកើតសកម្មភាពរំលោភបំពានបែបនេះតទៅទៀត នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


