ព័ត៌មានជាតិ
ពលករខ្មែរទើបត្រលប់មកពីប្រទេសថៃជាង៦ម៉ឺននាក់ហើយទទួលបានការងារធ្វើ
រហូតមកដល់ពេលនេះ មានពលករខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃវិញប្រមាណជាង៦ម៉ឺននាក់ហើយក្នុងចំណោមពលករជាង៩២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩សីហានេះថា បច្ចុប្បន្ននេះចំនួនពលករខ្មែរចាកចេញពីប្រទេសថៃវិលត្រលប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិនានាមានការធ្លាក់ចុះពីរាប់ម៉ឺននាក់ក្នុង១ថ្ងៃ មកនៅត្រឹម១ទៅ២ពាន់នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។

លោក ស៊ុន មេសា បានពន្យល់ថា ការធ្លាកចុះចំនួនពលករនេះដោយសារចំនួនពលករវិលត្រលប់ចូលស្រុកវិញមានចំនួនច្រើនហើយដែលរហូតមកដល់ពេលនេះមានពលករជាង៩២ម៉ឺននាក់ហើយក្នុងចំណោមប្រជាពលរដ្ឋស្នាក់នៅ និងធ្វើការនៅប្រទេសថៃសរុបប្រមាណ១លាន២សែននាក់។ ចំណែកពលករដែលនៅសេសសល់នៅប្រទេសថៃពួកគាត់កំពុងធ្វើការនៅតាមកន្លែងការងារដែលមានសុវត្តិភាពមិនទទួលការប្រមាថមើលងាយ ឬធ្វើទុក្ខបុកម្នីងដោយក្រុមជ្រុលនិយករបស់ថៃ ព្រោះថានៅថៃក៏មានកន្លែងការងារខ្លះល្អ និងកន្លែងខ្លះទៀតមិនល្អដែរ។

លោកបានបន្តថា ក្នុងចំណោមពលករវិលត្រលប់មកកម្ពុជាវិញជាង៩២ម៉ឺននាក់ ក្នុងនោះមានពលករប្រមាណ៦ម៉ឺននាក់ទទួលបានការការធ្វើតាមរយៈក្រសួងការងារ ហើយចំនួននេះអាចនឹងលើសជាងនេះទៀតដោយសារមានពលករខ្លះគាត់ទៅស្វែករកការងារធ្វើដោយខ្លួនឯង ឬតាមមិត្តភក្តិ និងក្រុមគ្រួសារ។ លោកបានបន្តទៀតថា ក្នុងការស្វែងរកការងារធ្វើជូនពលករខ្មែរទើបវិលត្រលប់មកពីថៃ ក្រសួងការងារបានរៀបចំវេទិកាការងារនៅតាមមូលដ្ឋានផ្ទាល់ដែលពលកររស់នៅដោយនាំឱកាសការងាររាប់ម៉ឺនកន្លែងក្រៅពីពលករបានទទួលប័ណ្ណផ្សព្វផ្សាយការងារតាមច្រកព្រំដែននានាតាមរយៈទីភ្នាក់ងារជាតិនិងមុខរបរប្រចាំការនៅទៅនោះ។

លោកបានបន្ថែមទៀតថា លើសពីនេះចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅ នៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ នៅតាមទីរួមខេត្តហើយចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងនឹងចាប់ផ្តើមយុទ្ធនាការជុំទី៣ នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែងរកការងារ និងសម្ភាសជ្រើសរើសបុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់ផងដែរ។

លោកបានឱ្យដឹងបន្តទៀតថា ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលករ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តជំរុញយុទ្ធនាការក្នុងការជួយចុះឈ្មោះរកការងារជូនពលករដែលត្រលប់មកពីប្រទេសថៃនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទូទាំងប្រទេសដើម្បីក្តាប់ជាប់នូវព័ត៌មានតម្រូវការការងារ បញ្ហាប្រឈម និងជួយសម្របសម្រួលជាមួយអ្នកគ្រប់គ្រងផ្នែកជ្រើសរើសកម្លាំងពលកម្មនៃសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលផ្តល់ការអនុគ្រោះទទួលយកបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានឱកាសការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។
ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដែលបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែរីកចំរើនរឹងមាំថែមទៀត៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


