ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ចុះសម្អាតបរិស្ថានតាមផ្លូវក្រវាត់ក្រុងទី ៣
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដឹកនាំដោយលោក ពៅ ប៊ុនរី ប្រធានបរិស្ថានសង្កាត់ បានចុះបោសសំអាតសំរាមដែលប្រជាពលរដ្ឋមួយចំនួនបោះចោលគ្មានសណ្ដាប់ធ្នាប់លើដងផ្លូវក្រវាត់ក្រុងទី ៣ ដើម្បីបរិស្ថានស្អាត និងមានអនាម័យល្អ។


ការចុះសម្អាតអនាម័យនេះធ្វើឡើងនៅព្រឹកទី ២២ ខែសីហា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ ៣ និងបណ្ដោយផ្លូវក្រវាត់ក្រុង ៦០ ម៉ែត្រ ពីព្រំប្រទល់ភូមិត្រាំស្លឹក ដល់ ប្រឡាយតាហោ ភូមិគោកខ្សាច់ ក្នុងមូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។


លោក ពៅ ប៊ុនរី បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រាជធានីភ្នំពេញ លោក ទ្រី ណារ៉េត អភិបាលរង ទទួលបន្ទុក សាធារណការ និង បរិស្ថាន អនាម័យ លោក ទុយ សុជាតិ ទទួលបន្ទុកការិយាល័យ បរិស្ថាន និង អនាម័យ ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពី លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ ចាត់តាំងឱ្យលោកដឹកនាំក្រុមការងារ លោក លោកស្រីមេភូមិទាំង ៨ និង ប្រជាការពារភូមិ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ចុះសម្អាតបរិស្ថាន អនាម័យ ដើម្បីសោភ័ណភាពទីក្រុងស្អាត ក្នុងភូមិសាស្ត្រសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាមួយនេះ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សាបរិស្ថាន និងអនាម័យ ទាំងអស់គ្នា៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


