ព័ត៌មានជាតិ
កសិករមួយរូបចិញ្ចឹមមាន់តាមបច្ចេកទេសបានទាំងសាច់ និងពងលក់ ជាប្រភពចំណូលផ្គត់ផ្គង់គ្រួសារ
ការចិញ្ចឹមមាន់ គឺជាផ្នែកមួយនៃសេដ្ឋកិច្ចក្នុងគ្រួសារ ដោយទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។ ប៉ុន្តែកសិករមួយចំនួនការចិញ្ចឹមមាន់នៅជាលក្ខណៈគ្រួសារតាមបែបសាមញ្ញ មិនមានការយល់ដឹង និងគ្មានបច្ចេកទេសក្នុងការចិញ្ចឹមនៅឡើយ។
លោក ប៉ែន ចំណាក់ ជាប្រជាពលរដ្ឋរស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះធ្លាប់មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការចិញ្ចឹមមាន់បានឲ្យដឹងថា ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមបែបបច្ចេកទេស គឺទទួលបានប្រាក់ចំណូលខ្ពស់ ទាំងលក់មាន់សាច់ និងលក់ពង។

ទាក់ទាងនឹងប្រាក់ចំណូលនៃការលក់ពងមាន់ត្រឹមតែមេមាន់ពី ៤០ ទៅ ៥០ក្បាល អាចទទួលបានប្រាក់ចំណូលជិត ២០០ ដុល្លារ ក្នុងមួយខែ។ ការចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេសមានផលចំណេញច្រើន ដោយសារទី១ បានយល់ដឹងពីការការពារ ការចាក់វ៉ាក់សាំង ការផ្ដល់ចំណី ដឹងពីរបៀបឲ្យចំណីមាន់ទៅតាមទម្ងន់ បើពីមុនអត់ទេ គឺចិញ្ចឹមលែងចោលសេរីអត់ដែលខ្វល់ពីថ្នាំ ចំណី ពេលខ្លះសូម្បីតែទ្រុងមិនទាំងធ្វើផង។
លោកបានរៀបរាប់បន្តថា ការចិញ្ចឹមមាន់ មុនដំបូង គឺ ទី១-ការជ្រើសរើសពូជ ទី២-ការសាងសង់ទ្រុង ទី៣-ការថែទាំ និងការផ្ដល់ចំណីអាហារ និងទី៤-វិធានការការពារ និងការចាក់វ៉ាក់សាំង។



ការផ្ដល់ថ្នាំថែទាំសុខភាពសត្វមាន់ គឺជាកត្តាសំខាន់ ជាពិសេសនៅពេលមានការបម្រែបម្រួលអាកាសធាតុ ព្រោះវាអាចធ្វើឲ្យមាន់មានជំងឺ ដូច្នេះកសិករត្រូវចេះពីរបៀបផ្សំថ្នាំ ឬត្រូវផ្ដល់ប្រភពវីតាមីន និងការធ្វើវ៉ាក់សាំងដល់សត្វមាន់ទាំងនោះ។ ចំពោះបញ្ហាការបម្រែបម្រួលអាកាសធាតុ កសិករក៏អាចប្រើថ្នាំធម្មជាតិ ដូចជា ខ្ញី ស្ករត្នោត ជាដើម លាយឲ្យផឹក ដើម្បីផ្ដល់ជាកម្លាំង និងផ្ដល់ជាកម្ដៅបានផងដែរ។
ជាចុងក្រោយ លោក ប៉ែន ចំណាក់ បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំទុកពេលវេលាចោល ត្រូវយកពេលវេលានោះព្យាយាមបង្កើតអាជីព ឬបង្កើតមុខរបរ បន្ថែម ដើម្បីបង្កើនប្រាក់ចំនូលលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


