Connect with us

ព័ត៌មានជាតិ

មន្ត្រីបង្គោលមកពីខេត្តចំនួន១៤ ទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម

បានផុស

នៅ

មន្ត្រីនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្តគោលដៅ មកពីខេត្តចំនួន ១៤ ទទួលបានការបណ្តុះបណ្តាលស្ដីពីការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នក្នុងការផ្តល់សេវាសាធារណៈ ដើម្បីពង្រឹងសមត្ថភាពឱ្យយល់កាន់តែច្បាស់អំពីបញ្ហា នឹងយកទៅបណ្តុះបណ្តាលបន្ត និងផ្សព្វផ្សាយដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុងស្រុក និងសហគមន៍មូលដ្ឋានរបស់ខ្លួន ដែលវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការអនុវត្តការងារគណនេយ្យភាពសង្គមចាប់ពីដំណាក់កាលទី១ និងដំណាក់កាលទី២ គឺជាផ្នែកមួយនៃការងារកំណែទម្រង់ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ លោកបន្ថែមថា សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យអ្នកពាក់ព័ន្ធយកទៅជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាធានាឱ្យមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន សមភាព និងសមធម៌។ ជាពិសេស គឺក្រុមស្ត្រី ជនមានពិការភាព និងជនងាយរងគ្រោះ នៅក្នុងកិច្ចដំណើរការរៀបចំផែនការ ការអនុវត្តសកម្មភាព ការផ្តល់សេវាសាធារណៈ និងការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ។

លោក ជេដ្ឋ គឹមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម បានឱ្យដឹងថា លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបាន និងកំពុងអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវារបស់រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លើសពីនេះ គម្រោងនេះក៏ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយស្រួលទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់អង្គភាពផ្តល់សេវាទាំងបី៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម