ព័ត៌មានជាតិ
សម្ដេចធិបតី ប្រាប់លោក អាន់វ៉ា ថាទំនាក់ទំនាក់កម្ពុជា-ម៉ាឡេស៊ី កើតចេញពីការគោរព ទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការជាប្រពៃណីយូរអង្វែង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីមថា ទំនាក់ទំនាក់កម្ពុជា-ម៉ាឡេស៊ី កើតចេញពីការគោរព ទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការជាប្រពៃណីយូរអង្វែង។ ក្រោមទស្សនៈដូចគ្នា និងប្រយោជន៍រួម ទំនាក់ទំនងនេះនឹងបន្តរីកចម្រើនផ្ដល់ប្រយោជន៍រួមដល់ប្រជាជនទាំងសងខាង និងរួមចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់នាយករដ្ឋមន្ត្រីឡេស៊ីដូច្នេះ ក្នុងលិខិតជូនពរ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសខួបលើកទី៦៨ ទិវាបុណ្យជាតិម៉ាឡេស៊ី។

ក្នុងលិខិតចុះថ្ងៃទី២៦ ខែសីហា ប៉ុន្តែទើបផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដូច្នេះ៖«កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើងដែលបានកើតចេញពីការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏យូរអង្វែង បានបន្តលូតលាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង។ ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍ដ៏ធំសម្បើមសម្រាប់ប្រជាជនប្រទេសទាំងពីរ ថែមទាំងរួមចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។»។

នៅក្នុងលិខិតដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សរសើរថា ម៉ាឡេស៊ីជាសង្គមមួយដែលមានវប្បធម៌ចម្រុះ និងការរីកចម្រើនដ៏ល្អប្រសើរ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសគំរូ ក្នុងការបង្រួបបង្រួមជាតិ និងមានភាពសុខដុមរមនាដ៏ត្រចះត្រចង់ក្នុងតំបន់របស់យើង កំពុងដើរ តួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និងលើវេទិកាអន្តរជាតិ។

កម្ពុជា-ម៉ាឡេស៊ី បានចងភ្ជាប់ចំណងការទូតផ្លូវការជាមួយគ្នានៅក្នុងឆ្នាំ១៩៥៧ ដែលគិតមកទល់ពេលនេះ ទំនាក់ទំនងប្រទេសទាំងពីរមានវ័យ៦៨ឆ្នាំហើយ។ ទំនាក់ទំនងនេះ ផ្ដល់ជាប្រយោជន៍រួមឱ្យគ្នាលើវិស័យសេដ្ឋកិច្ច នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌។ តាមប្រវត្តិសាស្ត្រ តាំងពីបុរាណកាលមក អរិយធម៌ខ្មែរ និងម៉ាឡេស៊ី មានទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈពាណិជ្ជកម្ម សាសនា និងសិល្បៈ។ ក្រុមហ៊ុនម៉ាឡេស៊ីជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមកដល់បច្ចុប្បន្ន ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៤ ដូចជា ទូរគមនាគមន៍ ធនាគារ សំណង់ និងកម្មន្តសាល។ តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី សម្រេចបានប្រមាណ ៨៥៩ លានដុល្លារអាមេរិក។

ថ្មីៗនេះ ក្នុងពេលដែលថៃប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឈ្លានពាន និងបើកការវាយប្រហារដោយខុសច្បាប់មកលើកម្ពុជា រយៈពេល៥ថ្ងៃ បណ្ដាលឱ្យខូចខាតវត្តអារាម សាលារៀន ស្ថានីយប្រេងឥន្ធនៈ មន្ទីរពេទ្យ ផ្ទះសម្បែងពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក, ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរៀបចំឱ្យមាន និងសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងផ្ដល់ជាទីតាំងរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ដែលជាជំហានដ៏សំខាន់បន្ថែមទៀតក្នុងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធិភាព។

ត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះការគាំទ្រ និងការចូលរួម យ៉ាងបុរេសកម្ម ជាបន្តបន្ទាប់របស់ម៉ាឡេស៊ីក្នុងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង ឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកក្រោមការួមចំណែកដ៏ថ្លៃថ្លារបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ ដែលបានរៀបចំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ គឺបាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់។
បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាពសុខដុមរមនាក្នុងតំបន់ និងបន្តសម្រេចឱ្យបាននូវដំណោះស្រាយសម្រាប់បញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព និងការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


