ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំចុងផ្លាស់ ខេត្តមណ្ឌលគិរី អំពាវអាជ្ញាធរពាក់ព័ន្ធជួសជុលផ្លូវដែលរងការខូចខាត
ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាលសិស្សានុសិស្ស រស់នៅក្នុងភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អំពាវនាវយ៉ាងទទូចទៅកាន់អាជ្ញាធរពាក់ព័ន្ធ ធ្វើការជួសជុលផ្លូវមួយមួយចំនួនស្ថិតនៅទីតាំងខាងលើនេះឱ្យមានគុណភាព ដើម្បីសម្រួលដល់ការធ្វើដំណើរ។ បើតាមប្រជាពលរដ្ឋដែលស្នើសុំតាមរយៈសារព័ត៌មានកម្ពុជាថ្មី បានលើកឡើងថា នារដូវវស្សា បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវក្នុងមូលដ្ឋាន ធ្វើឱ្យការធ្វើដំណើរពិបាក រអិល និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់អ្នកភូមិ។

ជាការកត់សម្គាល់រាល់ពេលភ្លៀងធ្លាក់ខ្លាំងមិនត្រឹមតែផ្លូវពិបាកធ្វើដំណើរនោះទេ ផ្ទះពលរដ្ឋដែលរស់នៅតំបន់មួយចំនួនក៏រងការជន់លិច ដោយសារខ្វះប្រព័ន្ធលូផងដែរ។ នេះបើតាមពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះ។
ពាក់ព័ន្ធបញ្ហានេះ លោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ទើបតែឡើងកាន់តំណែងថ្មី បានប្រាប់ថា ក្រោយពីទទួលដំណឹង ក្នុងនាមមន្រ្តីជំនាញ លោកនឹងចុះទៅពិនិត្យដល់ទីតាំងផ្ទាល់។ លោកបន្តថា ក្នុងករណីពិនិត្យឃើញថាសភាពផ្លូវខូចធ្ងន់ធ្ងរខ្លាំង លោកនឹងសហការជាមួយអាជ្ញាធររដ្ឋបាលឃុំ ជួសជុលផ្លូវនេះឡើងវិញជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកក៏បានបញ្ជាក់ថា ក្នុងនាមមន្ទីរជំនាញអភិវឌ្ឍន៍ជនបទ ខេត្តក៏មានផែនការ ក្នុងការជួសជុលផ្លូវ ហើយបានសហការជាមួយក្រុមហ៊ុនរ៉ែមាសតំបន់អូខ្វាវ(Renaissance) ដើម្បីជួសជុលស្ថាបនាផ្លូវនេះឱ្យល្អប្រសើរ នៅឱកាសដាច់ទឹកភ្លៀងនារដូវវស្សា ចុងឆ្នាំ២០២៥នេះ។

បើតាមលោកប្រធានមន្ទីរ ទទួលស្គាល់ថាផ្លូវមួយចំនួនតែងរងការខូចខាត និងពិបាកធ្វើដំណើរនារដូវវស្សា ជាពិសេសជំនន់ទឹកភ្លៀង។ ប៉ុន្តែលោកថា ក្រុមជំនាញ ក៏បានសហការជាមួយក្រុមហ៊ុនជាដៃគូ គ្រោងស្ថាបនា និងលើកផ្លូវឱ្យមានកម្ពស់ខ្ពស់ជាងមុន ឱ្យផុតពីការជន់លិចពីជំនន់ទឹភ្លៀង ដែលជាផលរំខានបង្កការកកស្ទះទៅដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


