ព័ត៌មានជាតិ
ក្រសួងការងារចុះសម្របសម្រួល និងតាមដានការទទួលយកពលករខ្មែរដែលទើបត្រលប់មកពីថៃក្នុងក្រុមហ៊ុនមួយនៅខណ្ឌដង្កោ
លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីសម្របសម្រួល និងតាមដានការទទួលយកពលករខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ។

ក្រុមការងារនេះមានការចូលរួមពីលោក អិប ស៊ីណា, លោក ប្រាក់ សុមនី, លោក មុំ សំអាត និងកញ្ញា សាក់ រក្សា ដែលក្រុមការងារបានចុះទៅទីតាំងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ដោយមានសកម្មភាពអាជីវកម្មចំបង ផ្នែកកម្មន្ដសាលសម្លៀកបំពាក់ ដែលផលិតម៉ាកល្បីៗដូចជា Champion, Puma, Quick Silver, Wranger, GAP, និង BBG។

លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) មានតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន ៧០០នាក់(ស្រី៦៥០នាក់) ទៅតាមផ្នែក និងជំនាញដូចជា ផ្នែកកាត់ដេរ និងផ្នែកត្រួតពិនិត្យ QC។ លើសពីនេះ ទោះកម្មករអត់មានជំនាញក៏រោងចក្រមានតម្រូវការជ្រើសរើសផងដែរ។

លើសពីនេះ លោកក៏បានពន្យល់ណែនាំដល់ក្រុមហ៊ុនឱ្យទទួលយកពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលខ្វះអត្តសញ្ញាណបណ្ណឱ្យសម្ភាសន៍ចូលធ្វើការ និងសន្យាសហការជាមួយនឹងក្រុមការងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ធ្វើការរួមគ្នាឱ្យមានភាពស្អិតរមួត ដើម្បីពន្លឿនប្រសិទ្ធភាពការសម្ភាសការងារតាមអនឡាញ និងទទួលយកកម្មករនិយោជិតឱ្យចូលធ្វើការ។

លោក ម៉ុល វិបុល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានណែនាំដល់រដ្ឋបាលរោងចក្រឱ្យបន្តយកចិត្តទុកដាក់ដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមរយៈការប្រើប្រាស់នូវពាក្យសម្ដីសមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និងគ្មានការរើសអើងបងប្អូនពលករដែលមកពីប្រទេសថៃ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


