ព័ត៌មានជាតិ
អតីតពលករដាំដុះបន្លែតាមផ្ទះ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានយ៉ាងរលូន មិនបាច់ធ្វើការឆ្ងាយពីផ្ទះ
ការបង្កើនការដាំដុះបន្លែសរីរាង្គខ្នាតតូចនៅតាមលំនៅដ្ឋាន ជាផ្នែកមួយដែលបានជំរុញដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិកររស់នៅតាមតំបន់ជនបទបានមួយកម្រិត ក្រៅពីដំណាំប្រចាំរដូវកាលដែលប្រមូលផលក្នុងរយះវែង ខណះបច្ចុប្បន្នបន្លែក្នុងស្រុកកំពុងទទួលបានការគាំទ្រពីពលរដ្ឋទូទៅ។
អ្នកស្រី ឈៀង រ៉ា ជាអតីតពលកររស់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយពីអ្នកស្រីវិលមកពីប្រទេសថៃវិញ អ្នកស្រីបានមើលឃើញថា បន្លែគឺជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ដូច្នេះអ្នកស្រីមិនទុកពេលវេលាឲ្យកន្លងទៅដោយគ្មានប្រយោជន៍នោះទេ។ ពេលវេលានេះ អ្នកស្រីបានកំពុងសកម្មក្នុងការដាំដុះបន្លែចម្រុះមុខសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក្នុងរយះពេលវែង បើទោះអ្នកស្រីមិនបានរកការងារធ្វើបន្តក្នុងស្រុកក៏ដោយចុះ ក្រោយវិលត្រឡប់ពីធ្វើពលករនៅប្រទេសថៃ។

«ការដាំដុះបន្លែ (ឆ្លងកាត់) អាចរកចំណូលបានទប់ទល់ក្នុងការចាយវាយប្រចាំថ្ងៃ ព្រោះខ្ញុំបានដើរមើលតាមទីផ្សារនានាក្នុងខេត្តនិងក្រុងពិតជាមានតម្រូវការសម្រាប់ទីផ្សារនិមួយៗ ហើយតម្លៃក៏បានគួរសមមិនថ្លៃ ហើយក៏មិនថោកប៉ុន្មានដែរ ខណះទីផ្សារខ្លះក៏មានតម្រូវការផងដែរ»។
សម្រាប់អ្នកស្រី ឈៀង រ៉ា បច្ចុប្បន្នលើដីលំនៅដ្ឋានអ្នកស្រី ក្នុងរយះពេលជាងមួយខែកន្លងមកនេះ បានដាំម្ទេសខ្លះ ននោងខ្លះ ពោតសខ្មែរខ្លះ ដើម្បីយកស្នៀតពោតលក់ធ្វើជាអន្លក់។ ក្រៅពីនេះក៏មានចេក ល្ហុង ត្រប់ពុតញង ជីម្រះព្រៅ ជាដើម ដែលអ្នកស្រីបានប្រមូលផ្សែផ្សំចូលទីផ្សារ យ៉ាងហោចក្នុងមួយថ្ងៃ ចំណូលរកបានចន្លោះពី ៤ ទៅ ៥ មុឺនរៀលជាងដែរ ខណះពេលខ្លះ ២ ថ្ងៃ ប្រមូលលក់ម្តង។ ក្នុងនោះអ្នកស្រីក៏បានចិញ្ចឹមមាន់ស្រែខ្លះៗដែរ ហើយបើប្រៀបធៀបធ្វើការនៅស្រុកថៃជីវភាពបានប្រសើរថែមទៀតផង។
ដោយឡែក បើក្រឡេកមកមើលកសិករក្នុងស្រុកឯកភ្នំវិញ ក៏មមាញឹកនិងប្រមូលផលបន្លែចូលទីផ្សារផងដែរ ក្នុងនោះ ភាគច្រើនកសិករដាំបន្លែស្ពៃគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងក្រុងតាមតម្រូវការប្រចាំថ្ងៃ។
អ្វីដែលធ្វើឲ្យពលរដ្ឋសប្បាយចិត្តនោះ ខាងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានចងក្រងកសិករឲ្យក្លាយជាចង្កោមអាជីវកម្មបន្លែសុវត្ថិភាព ជាឱកាសសម្រាប់កសិករតាមស្រុកដែលដាំដុះបន្លែខ្នាតតូច។




មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ការចងក្រងជាចង្កោមអាជីវកម្មបន្លែសុវត្ថិភាពនេះ ក្នុងគោលបំណងពង្រឹងដល់គុណភាពបន្លែសរីរាង្គសុវត្ថិភាព ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកក៏ដូចជាតម្រូវការដល់ប្រជាពលរដ្ឋក្នុងស្រុកយកទៅបរិភាគហើយមិនប៉ះពាល់ដល់សុខភាព។
ការគាំទ្របន្ថែមដល់កសិករខ្នាតតូចដាំបន្លែសុវត្ថិភាពនេះ ក៏ជាការលើកកម្ពស់គុណភាពនូវផលិតផល និងទទួលបានឱកាសទីផ្សារដល់កសិករ ខណះជំហានដំបូងក្រុមការងារគម្រោង”អេមស៍” ខេត្តបាត់ដំបង បានចុះសម្របសម្រួលបង្កើតចង្កោមអាជីវកម្មបន្លែសុវត្ថិភាព នៅក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងជាប្រធានគ្រប់គ្រងគម្រោងថ្នាក់ខត្តនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានគូសបញ្ជាក់ថា រាល់បន្លែសុវត្ថិភាព ក្រៅពីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកក៏បានដាក់តាំងលក់លើទីផ្សារប្រចាំសប្តាហ៍ ដែលបង្កើតឡើងដោយមន្ទីរពាណិជ្ជកម្មខេត្ត ដោយសហគមន៍ពង្រឹងទៅលើគុណភាពផលិតផលបន្លែសរីរាង្គ ដោយមិនប្រើប្រាស់សារធាតុគីមី នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកនិយមប្រើប្រាស់ទូទៅ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


