ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះកាយស្តារសំរាមចេញពីប្រឡាយមេមួយខ្សែ រំដោះទឹកជំនន់
កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ដាក់គ្រឿងចក្រចុះស្ដារសំរាមក្នុងប្រឡាយមេមួយខ្សែ ក្នុងភូមិចំការឪឡឹក ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរំដោះទឹកជំនន់។

លោក ប៉ាង លីដា បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ ធ្វើឲ្យជន់លិចក្នុងមូលដ្ឋាន ហើយតំបន់មួយចំនួនក៏ស្រកទឹកលឿន និងតំបន់មួយចំនួនទៀតក៏មិនទាន់ស្រកអស់ តាមបណ្តាភូមិឋានប្រជាពលរដ្ឋ និងដងផ្លូវ ប៉ះពាល់ការរស់នៅ និងចរាចរណ៍។

លោកបានបន្តថា ដោយមានការយកចិត្តទុកដាក់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើយ៉ាងណាដើម្បីរំដោះទឹកឲ្យបានហូរលឿន ទើបលោកចុះពិនិត្យតាមមូលដ្ឋាន ដោយឃើញថា ប្រឡាយមេមួយខ្សែខាងលើនេះពោរពេញទៅដោយកាកសំណល់ សំរាមពាសពេញលើផ្ទៃទឹក ជាហេតុបង្កឲ្យទឹកហូរយឺតជន់លិចដោយជំនន់ទឹកភ្លៀង ទើបដាក់គ្រឿងចក្រចុះទៅកាយស្តារយកកាកសំណល់ចេញសម្រួលឲ្យចរន្តទឹកហូរលឿន។

លោកអភិបាលរងខណ្ឌ ក៏បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួន សូមមេត្តាជួយថែរក្សាអនាម័យ និងបរិស្ថាន ឲ្យបានស្អាតល្អទាំងអស់គ្នា៕
អត្ថបទ ៖ សុខា






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


