ព័ត៌មានជាតិ
សហជីព៖ ការជំរុញដំឡើងប្រាក់ខែគោលខ្ពស់ហួសប្រមាណពីសង្គមស៊ីវិលមួយចំនួននឹងក្លាយជាការបោកបំផ្លាញឆ្នាំងបាយកម្មករ
សហជីពធំៗនៅកម្ពុជា ដែលតំណាងឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់ បានលើកឡើងថា ការជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតធ្វើដំណើរ និងកាបូប ក្នុងកម្រិតខ្ពស់ហួសប្រមាណនឹងក្លាយជាការបំផ្លាញឆ្នាំងបាយកម្មករ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា លើកឡើងថា ការដំឡើងប្រាក់ឈ្នួលគោលក្នុងកម្រិតមួយខ្ពស់ហួសប្រមាណនឹងធ្វើឱ្យមានការប៉ះពាល់ដល់ការវិនិយោគជាមិនខាន ពោលគឺអ្នកវិនិយោគចាស់នឹងធ្វើការផ្លាស់ប្តូរចេញទៅកាន់ប្រទេសផ្សេង ហើយអ្នកវិនិយោគថ្មីក៏មិនអាចធ្វើការវិនិយោគមកកាន់ប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ហួសប្រមាណនោះដែរ។
លោកថ្លែងថា «ការដំឡើងប្រាក់ឈ្នួលខ្ពស់អាចប្រឈមការបាត់បង់ឱកាសការងារ របស់បងប្អូនកម្មករនិយោជិត ហើយវាហាក់បីដូចជា វាយបំបែកឆ្នាំងបាយកម្មករនិយោជិតទៀតផង។ ចំពោះមុខ អ្វីដែលល្អបំផុត គឺការដំឡើងប្រាក់ឈ្នួល ដែលអាចឱ្យកម្មករនិយោជិតអាចមានប្រាក់ចំណូលរស់នៅសមរម្យ អាចរក្សាបាននូវឱកាសការងារ និងរក្សាបាននូវបរិយាកាសល្អសម្រាប់អ្នកវិនិយោគទាំងចាស់ ទាំងថ្មីបន្ថែមទៀតមកកម្ពុជា»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា គាំទ្រការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត ក្នុងកម្រិតមួយប្រកបទៅដោយ ការថ្លឹងថ្លែងស្រាលធ្ងន់ច្បាស់លាស់ ធ្វើយ៉ាងណារក្សាបានលំនឹងនៃការវិនិយោគ ហើយថែមទាំងអាចទាក់ទាញបានអ្នកវិនិយោគថ្មីមកបន្ថែមទៀតកាន់តែច្រើន សំដៅធ្វើឱ្យការដំឡើងប្រាក់ឈ្នួលបានកាន់តែខ្ពស់ សេដ្ឋកិច្ចជាតិកាន់តែប្រសើរ ជីវភាពពលរដ្ឋធូរធារ។
លោកថ្លែងថា «យើងមើលឃើញថា ការដំឡើងប្រាក់ឈ្នួលរាល់ៗឆ្នាំ ក៏ដូចជាការធ្វើសកម្មភាពផ្សេងៗនេះ ជាការត្រៀមទាក់ទាញវិនិយោគបន្ថែមកាន់តែច្រើនមកកាន់កម្ពុជា កាន់តែធំជាងមុន ហើយនៅពែលនោះហើយដែលយើងនឹងទទួលបានអត្ថប្រយោជន៍ ក៏ដូចជាប្រាក់ឈ្នួលបងប្អូនកម្មករនិយោជិតកាន់តែខ្ពស់បន្ថែមទៀត»។

លោក ទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ លើកឡើងថា ការដំឡើងប្រាក់ឈ្នួលតិចឬច្រើនមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺការរក្សាបាននូវលំនឹងការងារ រក្សាបានអ្នកវិនិយោគចាស់ បន្ថែមអ្នកវិនិយោគថ្មី ជាពិសេស គឺផ្តល់ឱកាសការងារជូនដល់បងប្អូនអតីតពលករទើបមកពីប្រទេសថៃ។
លោកបញ្ជាក់ថា៖ «បើយើងទាមទារដំឡើងប្រាក់ឈ្នួលគោលខ្ពស់ហួសប្រមាណពេក សហគ្រាស ក្រុមហ៊ុន រោងចក្រ គេអាចនឹងរើចេញពីកម្ពុជា យើង អ៊ីចឹងមានខុសអីពីការបោកបំផ្លាញឆ្នាំងបាយកម្មករ។ តែបើការដំឡើងសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ចដែលទទួលយកបានទាំងអស់គ្នា គឺជារឿងល្អ ហើយក៏អាចទាក់ទាញបានអ្នកវិនិយោគថ្មីៗបន្ថែមដែរ»៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


