ព័ត៌មានជាតិ
ក្រុមហ៊ុនជំនាញផ្នែកកាហ្វេបទពិសោធន៍ ១៥ ឆ្នាំនៅកម្ពុជា បង្ហើបខ្ទង់ចំណាយបើកអាជីវកម្មលក់កាហ្វេ
កាហ្វេបានក្លាយជារសនិយមថ្មីសម្រាប់ពលរដ្ឋបច្ចុប្បន្ន ខណៈមានហាងកាហ្វេតូចធំបើកព្រោងព្រាតមិនថាជាហាងស្តង់ដា និងជាតូបកាហ្វេលក់តាមដងផ្លូវ។

ក្រុមហ៊ុនក្នុងស្រុកមួយដែលមានលក់ចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗទៀត និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៥ ឆ្នាំបានបង្ហើបពីដើមទុន ដើម្បីដំណើរការអាជីវកម្មហាងកាហ្វេមួយក្នុងបរិយាកាសសម័យទំនើបនេះ។
លោក វ៉ា វាន់ថាត ប្រធានផ្នែកលក់របស់ក្រុមហ៊ុនខូហ្វីបានប្រាប់ថា ដើម្បីអាចបើកដំណើរការអាជីវកម្មលក់កាហ្វេមួយ អាចចាប់ផ្ដើមពីទុនខ្ទង់ ១ ពាន់ដុល្លារ។
«ទុន ១ ពាន់ដុល្លារនេះ សម្រាប់អាជីវកម្មខ្នាតតូចជាតូបលក់តាមដងផ្លូវ ឬអាជីវកម្មបែបគ្រួសារ»។ លោក វ៉ា វាន់ថាត បញ្ជាក់ មុនលោកបន្ថែមថា «បើនិយាយទៅអាស្រ័យតាមលទ្ធភាពនិងតម្រូវការរបស់ម្ចាស់អាជីវកម្ម ចង់បានជាទម្រង់ហាងស្តង់ដា ឬជាតូបលក់តាមដងផ្លូវ ដែលខ្ទង់ចំណាយអាចប្រែប្រួលទៅតាមភាពជាក់ស្តែង។ តែសម្រាប់អាជីវកម្មខ្នាតតូចល្មមអាចចាប់ផ្តើមពីទុន ១ ០០០ ដុល្លារ»។
លោក វ៉ា វាន់ថាត ក៏បានរៀបរាប់ពីកញ្ចប់ចំណាយលើដំណើរការអាជីវកម្មហាងកាហ្វេមានទៅលើការទិញសម្ភារៈដូចជាម៉ាស៊ីនឆុង ការរៀបចំតូបសម្រាប់លក់និងគ្រឿងផ្សំកាហ្វេជាដើម។
ដោយមានបទពិសោធន៍និងជាអ្នកគ្រប់គ្រងមួយរូបនៅក្រុមហ៊ុនដែលមានជំនាញខាងឧស្សាហកម្មផលិតផលកាហ្វេ លោក វ៉ា វាន់ថាត បានណែនាំដល់ម្ចាស់អាជីវកម្មថ្មីថ្នោងដើម្បីឲ្យអាជីវកម្មដំណើរការស្ថិតស្ថេរយូរអង្វែងស្របពេលទីផ្សារប្រកួតប្រជែងខ្លាំង ក្រៅពីគិតពីរសជាតិ តម្លៃ ក៏ត្រូវមានចំណុចពិសេសផ្សេងទៀតដូចជាការផ្តល់សេវាកម្មដល់អតិថិជន រួមទាំងបទពិសោធន៍ ដើម្បីទទួលបានការគាំទ្រពីអតិថិជន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


