ព័ត៌មានជាតិ
កម្ពុជា-ចិន រួមគ្នាបណ្ដុះបណ្ដាលមូលធនមនុស្ស និងអ្នកជំនាញផ្នែកថាមពល តាមរយៈកម្មវិធីប្រកួតជំនាញបច្ចេកទេស
លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបើក និងបិទកម្មវិធីប្រកួតប្រជែងជំនាញ “ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវពាណិជ្ជកម្ម” ឆ្នាំ ២០២៥ ដែលសហការរៀបចំដោយសមាគម នៃសហគ្រាសវិនិយោគថាមពលអគ្គិសនីចិននៅកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥។

កម្មវិធីដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ មានវត្តមានជាសហអធិបតីពីសំណាក់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងវត្តមានចូលរួមពីឯកឧត្តមទីប្រឹក្សាក្រសួងរ៉ែ និងថាមពល , ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , តំណាងអគ្គិសនីកម្ពុជា , លោកប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា , លោកប្រធានសមាគមសហគ្រាសអគ្គិសនី នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា , តំណាងវិស័យឯកជន អាជ្ញាធរក្រោមជាតិ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។

ការប្រកួតប្រជែងជំនាញបច្ចេកទេសនេះ ធ្វើឡើងបាន ២ លើក រួចមកហើយ ដោយលើកទី ១ បានប្រព្រឹត្តទៅនៅខេត្តស្ទឹងត្រែង និងលើកទី ២ នៅខេត្តកោះកុង និងលើកទី ៣ គឺ ប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់។ ព្រឹត្តិការណ៍នេះ បង្កើតឡើងដើម្បីជាឱកាសជួបជុំគ្នារវាងអ្នកជំនាញផ្នែកថាមពលអគ្គិសនីកម្ពុជា-ចិន ជាការបង្ហាញនូវទេពកោសល្យ ការចែករំលែកបទពិសោធ និងក៏ជាការអនុវត្តជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងវិស័យថាមពលអគ្គិសនី រវាងប្រទេសទាំងពីរ ក្រោមគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ”។

បេក្ខជនដែលបានចូលរួមប្រកួតមាន ២ ក្រុម ៖ ជនជាតិចិន ១ ក្រុម និងជនជាតិខ្មែរ ១ ក្រុម និងបានទទួលជ័យលាភីទៅតាមផ្នែកនីមួយៗ នៃវិញ្ញាសាសម្រាប់ការប្រកួតរបស់អ្នកជំនាញបច្ចេកទេស នៃជនជាតិទាំងពីរ។ វិញ្ញាសា នៃការប្រកួតប្រជែង គឺមាន ៣ ធំៗ រួមមាន ការប្រឡងទ្រឹស្ដី ការអនុវត្តជាក់ស្ដែង និងសំណួរចម្លើយ។


ជាលទ្ធផល នៃការប្រកួត គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភី ដែលជាក្រុមប្រកួតរវាងជនជាតិខ្មែរទទួលបានពានរង្វាន់លេខ ១ ចំនួន ២ រូប , លេខ ២ ចំនួន ២ រូប និងលេខ ៣ ចំនួន ៤ រូប។ រីឯម្ចាស់ជ័យលាភីសម្រាប់ក្រុមប្រកួតរវាងជនជាតិចិន ទទួលបានពានរង្វាន់លេខ ១ ចំនួន ១ រូប , លេខ ២ ចំនួន ៣ រូប និងលេខ ៣ ចំនួន ៥ រូប។

លោកអនុរដ្ឋលេខាធិការ ថ្លែងថា កម្មវិធីប្រកួតជំនាញបច្ចេកទេសឆ្នាំ ២០២៥ នេះ គឺជាការធ្វើសមាហរណកម្មឧស្សាហកម្ម និងការអប់រំនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលទីតាំងនេះ នឹងក្លាយជាទីកន្លែងបណ្ដុះបណ្ដាលយុវជនដែលជាមូលធនមនុស្ស និងអ្នកជំនាញផ្នែកថាមពលកម្ពុជា-ចិន និងសម្រាប់កិច្ចសហការ រវាងសាលាបច្ចេកវិទ្យា នៃប្រទេសទាំងពីរ៕








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


