ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ជូនដំណឹងបន្ទាន់ឱ្យពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នខ្ពស់
តាមរយៈព្រឹត្តិបត្រតាមដាន និងព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គ របស់គណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ទឹកទន្លេមេគង្គខេត្តក្រចេះ នឹងបន្តឡើងដល់កម្រិតត្រូវប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ ក្នុងរយៈពេល ៣ទៅ ៤ថ្ងៃខាងមុខ។

អាជ្ញាធរខេត្តក្រចេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តក្រចេះ ជាពិសេស គ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក អូរ សូមបង្កើនការប្រុងប្រយ័ត្ន និងរៀបចំសម្ភារៈមួយចំនួនដូចខាងក្រោម៖
• វេចខ្ចប់សម្ភារៈសំខាន់ៗទុកជាមុន ដូចជា៖ ទឹក អាហារកំប៉ុង កញ្ចប់សង្គ្រោះបន្ទាន់ សាប៊ូ អាវ ខោ ភួយ អាវភ្លៀង ពិល ឈើគូស វិទ្យុ កាំបិត ទូរស័ព្ទ (មានភ្ជាប់ប្រព័ន្ធ១២៩៤) អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ថវិកា និងឯកសារសំខាន់ផ្សេងៗទៀត។
• ប្រមូល និងរៀបចំទុកដាក់ភោគផលកសិកម្ម ដែលអាចប្រឈមទៅនឹងទឹកជំនន់ ដើម្បីចៀសវាងការខូចខាត និងបាត់បង់ធ្ងន់ធ្ងរ។

• បើមិនមានការចាំបាច់ កុំចេញធ្វើដំណើរ ឬចេញទៅនេសាទ។
• ចងរឹតផ្ទះសម្បែងឱ្យបានរឹងមាំ ណែនាំកូនចៅកុំឱ្យទៅជិត ឬលេងក្បែរតំបន់ងាយរងគ្រោះ។
• យកចិត្តទុកដាក់តាមដានប្រព័ន្ធទូរស័ព្ទ ១២៩៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ។
• សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសទៅស្នាក់នៅបណ្តោះអាសន្នតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

• ធ្វើការផ្សព្វផ្សាយព័ត៌មាន ស្តីពីមុខសញ្ញាគ្រោះថ្នាក់ និងការណែនាំផ្សេងៗ ពីអាជ្ញាធរមូលដ្ឋាន បន្តទៅដល់ក្រុមគ្រួសារ និងសាច់ញ្ញាតិដែលខ្វះមធ្យោបាយក្នុងការទទួលបានព័ត៌មាន៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


