ព័ត៌មានជាតិ
អាជ្ញាធរមណ្ឌលគិរី បញ្ចេញគ្រឿងចក្រជាច្រើនជួសជុលផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង
អាជ្ញាធរនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបញ្ចេញគ្រឿងចក្រជាច្រើន ដើម្បីស្ថាបនាផ្លូវជាច្រើនខ្សែនៅតាមបណ្តាភូមិ ឃុំ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ។ ជំនន់ទឹកភ្លៀងកាលពីថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ ២០២៥ បណ្តាឱ្យខូចខាតផ្លូវច្រើនខ្សែ ប៉ះពាល់ដល់ឃុំ ចំនួន ៦ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។ គ្រឿងចក្រជាច្រើនត្រូវបានបញ្ចេញចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដើម្បីពន្លឿនការស្ថាបនាផ្លូវ។

លោក សី ទូច អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ដោយមានការយកចិត្តទុក្ខដាក់ពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្នុងនាមរដ្ឋបាលស្រុក បានសហការណ៍ជាមួយមន្ទីអភិវឌ្ឍជនបទ និងមន្ទីធនធានទឹកនិងឧតុនិយម បានធ្វើការស្ថាបនាជួសជុលផ្លូវលំជាច្រើនខ្សែស្ថិតក្នុងស្រុកកោះញែក ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ បន្ទាប់ពីផ្លូវតាមតំបន់មួយចំនួនបានរងការខូចខាតស្ទើរទាំងស្រុង។
លោកបានបន្ថែមថា ផ្លូវខូចធ្ងន់ធ្ងរដែលកំពុងស្ថាបនាមុនគេ ជាក់ស្ដែងស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ពីចំណុចផ្លូវបំបែកផ្សារធំឆ្ពោះទៅស្ពានថ្ម ឃុំស្រែហ៊ុយ ដែលមានប្រវែងជាង១ពាន់ម៉ែត្រ។ អភិបាលស្រុករូបនេះបានបញ្ជាក់ថា សម្រាប់ផ្លូវដែលខូចខាតតាបណ្ដាឃុំផ្សេងទៀត អាជ្ញាធរកំពុងតែត្រៀមចល័តគ្រឿងចក្រទៅឈូសឆាយជួសជុលស្ថាបនាឡើងវិញជាបន្ទាន់ផងដែរ ធ្វើយ៉ាងណា ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យបានឆាប់រហ័ស។

សូមរំឭកផងដែរថា នៅឃុំទាំង៦ស្ថិតនៅក្នុងស្រុកកោះញែក បានរងការបំផ្លិចបំផ្លាញជន់លិចដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៣-២៤ខែកញ្ញាឆ្នាំកន្លងទៅ បណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន សត្វពាហនៈស្រែចម្ការ ទ្រព្យសម្បត្តិផ្សេងៗ របស់ប្រជាពលរដ្ឋជាច្រើនបានរងការខូចខាត។ ប៉ុន្តែក្រោយមកដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋដែលរងគ្រោះជិត ១ពាន់គ្រួសារ ក្នុងខេត្តមណ្ឌលគិរី បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា។

នៅពេលបច្ចុប្បន្ននេះ អាជ្ញាធរស្រុកកោះញែកបានកំពុងពន្លឿនស្ថាបនាជួសជុលផ្លូវដែលរងការខូចខាតឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើឡើងវិញ ក៏ដូចជាសម្រួលដល់ការដឹកកសិផលផ្សេងៗឆ្ពោះទៅទីផ្សារ បន្ទាប់ពីបានផ្អាកចរាចរបណ្ដោះអាសន្នមួយរយៈខ្លីនាពេលកន្លងមក៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


