ព័ត៌មានជាតិ
ទិវាគ្រូបង្រៀនឆ្នាំនេះ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”
ការប្រារព្ធ ទិវាគ្រូបង្រៀន ៥ តុលា ពិតជាមានសារសំខាន់ណាស់ ដើម្បីជាការរំលឹកដល់គុណរបស់គ្រូដែលបានលះបង់កម្លាំងកាយចិត្ត ចំណេះអប់រំឱ្យសិស្សក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងមានសុជីវធម៌ក្នុងខ្លួន។ សម្រាប់ឆ្នាំ ២០២៥នេះ កម្ពុជាបានប្រារព្វ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលគូសបញ្ជាក់ពីតួនាទីស្នូលរបស់អ្នកអប់រំក្នុងការរៀបចំសិស្សឱ្យចេះប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីអនាគតដែលជំរុញដោយបញ្ញាសិប្បនិម្មិត។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសារអបអរសាទិវានេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគូសបញ្ជាក់ថា៖«ប្រធានបទខាងលើនេះ ស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលការអភិវឌ្ឍន៍ធានធានមនុស្ស និងបរិវត្តកម្មឌីជីថលត្រូវបានកំណត់ថា ជាសសរស្ដម្ភស្នូលពីរសម្រាប់កំណើនប្រកបដោយចីរភាព របស់ប្រទេស»។
ទិវាគ្រូបង្រៀន ៥ តុលា ដែលត្រូវបានចាត់ទុកជាទិវាកម្រិតសាកល ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចជាអ្នកបណ្ដុះបណ្ដាលដែលមិនមែនផ្ទេរត្រឹមតែចំណេះដឹង និងចំណេះវិជ្ជាប៉ុណ្ណោះទេ ថែមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ ក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ”។

កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានវាយកតម្លៃខ្ពស់ចំពោះការរៀបចំទិវាគ្រូបង្រៀននាពេលកន្លងមកដែលទទួលបានជោគជ័យ និងរលូនជារៀងរាល់ឆ្នាំ។ ក្រសួងក៏បានជំរុញឱ្យក្រុមការងារបន្តសហការគ្នាឱ្យកាន់តែល្អបន្តទៀត ដោយត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការងារតាមជំនាញ ជ្រើសរើសប្រធានបទ និងពាក្យស្លោកសម្រាប់កម្មវិធីស្របតាមចក្ខុវិស័យ និងការវិវឌ្ឍថ្មីៗក្នុងវិស័យអប់រំ ជាពិសេស ផ្តោតលើការអប់រំឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ចាត់ចែងរៀបចំការប្រឡងតែងនិពន្ធ និងស្មូតកំណាព្យឱ្យដំណើរការរលូន និងបង្ហាញសមិទ្ធផលនានារបស់គ្រូបង្រៀន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


