ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធចំពោះគេហទំព័រមួយដែលក្លែងបន្លំជាគេហទំព័រ Cambodia e-Arrival
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបដិសេធចំពោះគេហទំព័រមួយ ដែលបានក្លែងបន្លំជាគេហទំព័រ Cambodia e-Arrival។ ដោយមានការក្លែងគេហទំព័រ Cambodia e-Arrival អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់អ្នកដំណើរប្រយ័ត្នចូលខុស។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គេហទំព័រដែលមានអាសយដ្ឋាន https://edocs.online/index.php គឺជាគេហទំព័រក្លែងបន្លំ ពោលគឺមិនមែនជាគេហទំព័រ Cambodia e-Arrival ដែលត្រូវបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជានោះឡើយ។

ជាមួយនឹងការបដិសេធនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រើនរំលឹកដល់អ្នកដំណើរ ដែលចូលមកប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់ ឱ្យពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងការចូលទៅគេហទំព័រក្លែងបន្លំនានា ដែលនាំឱ្យមានការខាតបង់ថវិកា ឬការលួចយកព័ត៌មានផ្ទាល់ខ្លួនផ្សេងៗរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ជាថ្មីថា ការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជាជាផ្លូវការ គឺតាមគេហទំព័រ www.arrival.gov.kh ឬ Cambodia e-Arrival នៅក្នុងកម្មវិធី App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ហើយពុំតម្រូវឱ្យបង់ថ្លៃសេវានោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


