នយោបាយ
លោក ជិន ម៉ាលីន ៖ គ្មានអ្វីខុសទេដែលកម្ពុជាជាប្រធានអាស៊ានទៅសម្របសម្រួលរដ្ឋអាស៊ានណាមួយ
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅរសៀលថ្ងៃអង្គារនេះ បានលើកឡើងថា ការដែលកម្ពុជាដើរតួក្នុងនាមជាប្រធានអាស៊ាន ហើយទៅសម្របសម្រួលប្រទេសក្នុងតំបន់អាស៊ាន គឺគ្មានអ្វីដែលខុសនោះទេ។ លោក ជិន ម៉ាលីន បានលើកឡើងដូច្នេះជាការឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដែលមិនពេញចិត្ត និងជំទាស់មិនចង់ឲ្យកម្ពុជាចូលសម្របសម្រួលបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។

លោក ជិន ម៉ាលីន បានថ្លែងបែបនេះថា ការសម្របសម្រួល ឬក៏អាចហៅបានថា សន្ធានកម្មរបស់អាស៊ាន គឺជាវិវាទរវាងរដ្ឋ នឹងរដ្ឋដែលមានន័យថាមានរដ្ឋមួយ មានវិវាទ នឹងរដ្ឋមួយទៀតដែលត្រូវដោះស្រាយដោយគោលការណ៍សម្របសម្រួល។ ការបង្រួបបង្រួមបណ្តាប្រទេសនៃតំបន់អាស៊ានទាំង១០ គឺមិនមានអ្វីដែលខុសនោះទេ ។ ធម្មនុញ្ញ និងគោលបំណងរបស់អាស៊ាន បានបញ្ជាក់យ៉ាងច្បាស់ហើយថា អាស៊ាន គឺត្រូវតែមាន ១០ប្រទេស។ ដូច្នេះ លោកថា ការដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានអនុវត្តការបង្រួបបង្រួមអាស៊ាន ដើម្បីបំពេញទៅតាមស្មារតីធម្មនុញ្ញ និងគោលបំណងរបស់អាស៊ាន គឺជារឿងត្រឹមត្រូវ។
លោក ជិន ម៉ាលីន បានបន្ថែមទៀតថា ក្នុងករណីដែលអាស៊ានមិនមាន ១០ ប្រទេសនោះទេ គឺមិនអាចនឹងដោះស្រាយបញ្ហាអ្វីចេញឡើយ ព្រោះថា ធម្មនុញ្ញអាស៊ានបានចែងថា ការសម្រេចណាមួយ គឺត្រូវតែមានកុងសង់ស៊ីស (Consensus) ពីសមាជិកទាំង១០ប្រទេស។ ដូចនេះ បើបាត់មួយ តួយ៉ាង មីយ៉ាន់ម៉ា គឺអាស៊ានមិនអាចដើរទៅមុខរួចនោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាបាននោះដែរ ព្រោះមិនអាចសម្រេចអ្វីបាន។ សម្រាប់លោកជិន ម៉ាលីន គឺកត្តានេះហើយដែលនឹងធ្វើឱ្យរាំងស្ទះដល់ដំណើរការរបស់អាស៊ានទាំងមូល។ អាស្រ័យហេតុដូច្នេះហើយ ការបង្រួបបង្រួមអាស៊ានទាំង ១០ ប្រទេសឡើងវិញ គឺមានសារៈសំខាន់ណាស់ដើម្បីឱ្យអាស៊ានអាចដំណើរការដោះស្រាយបញ្ហាធំ ៗ ទាំងក្នុងតំបន់ ក៏ដូចជា នៅក្នុងពិភពលោកបានជាបន្តទៀត។

គួររម្លឹកជូនថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់”អាកាសយានដ្ឋានអន្តរជាតិតេជោ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំណួរថា៖«ការសង្គ្រោះអាស៊ានបែកបាក់ដែលពី ១០ មកនៅ ៩ ឲ្យទៅជាអាស៊ាន ១០ តើខ្ញុំមានកំហុសឬអត់?អាហ្នឹងចោទជាសំណួរទៅ ។ ឲ្យពួកអ្នកវិភាគលើសកលលោកផ្នែកខាងអន្តរជាតិ អ្នកសរសេរអត្ថបទធំៗលើពិភពលោកនាំគ្នាវិភាគទៅ។ តើអាស៊ាន គួរទុក ៩ ឲ្យខុសនឹងធម្មនុញ្ញអាស៊ានឬអាស៊ានត្រូវមាន ១០?» ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


