Connect with us

នយោបាយ

សម្ដេចតេជោ ព្រមានប្រើពេល ៥ ទៅ ១៥ នាទី ដើម្បីដកចោលមេទ័ព ឬមេប៉ូលិសណាមិនទប់ស្កាត់​បដិវត្តពណ៌

បានផុស

នៅ

ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅដល់មេទ័ព និងមេប៉ូលិសទាំងអស់ថា សម្តេចអាចប្រើពេលពី៥ ទៅ១៥នាទីប៉ុណ្ណោះក្នុងការដកពួកគេចេញពីតំណែង បើសិនពួកគេមិនធ្វើសកម្មភាពទប់ស្កាត់បដិវត្តពណ៌នៅកម្ពុជា។ សម្តេចព្រមានបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មីនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «នៅក្នុងអំណាចរបស់ខ្ញុំ មេទ័ព ឬមេប៉ូលិសណាមិនព្រមធ្វើសកម្ម​ភាព សុំទោស បើអនុក្រឹត ត្រឹមតែ៥នាទី ទៅ ១៥នាទី គឺចប់ហើយ ប្រកាសដកស្រវាត់ចោលតែម្តង ចៅ​ហ្វាយខេត្តក៏ដោយ និយាយគ្នាឲ្យត្រង់ៗអ៊ីចឹងតែម្តង។ មេកងពល មេភូមិភាគ ឧត្តមសេនីយ៍ បើមិនធ្វើសកម្មភាពទប់ស្កាត់ គឺដកចេញពីតំណែង ហើយដាក់មេទ័ពថ្មីចូល រឿង វាត្រូវតែអ៊ីចឹង»។

មិនប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖ «បើគេដាច់ខាតត្រូវផ្តួលរំលំយើង យើងដាច់ខាត ត្រូវកម្ទេចគេចោល យើងអត់មានជម្រើស»។ បើតាមសម្តេចតេជោ គឺក្រុមអតីតបក្សប្រឆាំងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុន្មានឆ្នាំមកហើយ តែត្រូវបានកាត់ស្កាត់បានទាំងស្រុង។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ចំណុចគន្លឹះនៃមេធ្វើបដិវត្តពណ៌ គឺការធ្វើឲ្យអព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ចំណែក ចំណុចគន្លឹះនៃអ្នកការពារប្រទេស និងការពារដ្ឋធម្មនុញ្ញ គឺត្រូវក្តោបឲ្យបាននូវកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម