បក្សប្រជាធិបតេយ្យមូលដ្ឋាន និងកម្ពុជានិយម ទាម​ទារ​២​ចំណុចពី គ.ជ.ប ដើម្បីធានាបានការបោះឆ្នោតត្រឹមត្រូវ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

បក្សប្រជាធិបតេយ្យមូលដ្ឋាន និងកម្ពុជានិយម ទាម​ទារ​២​ចំណុចពី គ.ជ.ប ដើម្បីធានាបានការបោះឆ្នោតត្រឹមត្រូវ

បានផុស

នៅ

គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម នៅថ្ងៃទី៣០ ខែធ្នូ ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អា​ណត្តិទី៥ ឆ្នាំ២០២២។ គណបក្សទាំង២នេះ បានរួមគ្នាទាមទារ ២ ចំណុចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង គណបក្សកម្ពុជានិយម បានធ្វើការពិនិត្យសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងឃើញថា មានការកែប្រែបទបញ្ជា និងនីតិវិធីសំខាន់ៗមួយចំនួន។ ដូច្នេះហើយ គណបក្សនយោបាយទាំង២ បានទាមទារដោយទទូចឲ្យ គ.ជ.ប ពិចារណាលើ២ចំណុច។ ទី១. រក្សាទុកប្រការ ៩.៣.​១.៩៖ “ចាត់ចែងចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្ត​មាន” (ការទទួលខុសត្រូវ និងភារកិច្ចរបស់ គ.ក.ប/គ.ក.រ ក្នុងជំពូកទី៩ ការរៀបចំ ការគ្រប់គ្រង និងការប្រ​ព្រឹត្តទៅនៃការបោះឆ្នោត ការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត) ។

ចំណុចទី២. សុំរក្សាប្រយោគទាំងនេះនៅដដែល…១០.៤.៣.១/១០.៤.៣.២/១០.៤.៤/១០.៤.៥, ១០.៤.៥.២/១០.៤.៦.៣ (ការរៀបចំ និងការវេចខ្ចប់កញ្ចប់សុវត្ថិភាព”ក” ដាក់កំណត់ហេតុនៃការបោះឆ្នោតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងសម្ភារឯកសារបោះឆ្នោតពាក់ព័ន្ធ ក្នុងជំពូកទី១០ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូលប្រគល់សម្ភារៈបោះឆ្នោត)។

ជាមួយនឹងការទាមទារនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម រំពឹងថា គ.ជ.ប នឹងទទួលយកការទាមទារនេះ ដើម្បីបង្ហាញអំពីការព្យាយាមធានាឲ្យមានការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ទទួលបានការទុកចិត្តពីសំណាក់គណបក្សយោបាយ និងអ្នកបោះឆ្នោត និងបញ្ចៀសការជាប់គាំងនយោបាយ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services