Connect with us

នយោបាយ

ជិតដល់ការបោះឆ្នោត អ្នកនយោបាយមួយចំនួន រងការលាបពណ៌

បានផុស

នៅ

នៅពេលជិតដល់ការបោះឆ្នោតម្ដងៗ អ្នកនយោបាយមួយចំនួន ត្រូវបានគេលាបពណ៌ជាបន្តបន្ទាប់ថា ជាអាយ៉ងរបស់អ្នកនេះ ឬរបស់អ្នកនោះ ជាដើម។ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាល ឆ្នាំ ២០២២នេះ។ ពាក់ព័ន្ធនឹងបញ្ហាលាបពណ៌នេះ អ្នកនយោបាយជំនាន់ក្រោយ ក៏ដូចជាអ្នកវិភាគបញ្ហានយោបាយ បានស្នើឲ្យបញ្ឈប់ទង្វើបែបនេះ ខណៈមិនមានការចំណេញអ្វីដល់ជាតិឡើយ។

លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលទើបរងការលាបពណ៌ដែរនោះ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែមករានេះថា ការលាបពណ៌អ្នកនយោបាយនេះ ឬអ្នកនយោបាយនោះថា ជាវៀតណាម ឬជាអាយ៉ងវៀតណាមជាដើមនោះ គឺជាផ្នត់គំនិតចាស់គំរិលរបស់អ្នកនយោបាយ ក៏ដូចជា​សកម្មជននយោបាយមួយចំនួន ដែលមានគំនិតទស្សនៈងប់ងុល និងគាំទ្រជ្រុលនិយមពេក ឬជាតិនិ​យមជ្រុលពេក ចំពោះបញ្ហាមួយចំនួនពាក់ព័ន្ធប្រទេសជាតិ ហើយតែងតែលាបពណ៌ និងចោទប្រកា​ន់អ្នកនយោបាយដទៃ ដែលមានគំនិតផ្ទុយ និងធ្វើអ្វីខុសពីខ្លួននោះថា ជាសត្រូវ ឬជាអាយ៉ងរបស់វៀតណាម ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា «ដូច្នេះខ្ញុំយល់ថា វាជារឿងគ្រោះថ្នាក់ណាស់ សម្រាប់កម្ពុជាយើង ជាពិសេសអ្នកនយោបាយស្រករក្រោយ ដែលជាអ្នកស្អាតស្អំមិនពាក់ព័ន្ធ នឹងអ្នកណាទាំងអស់ មិនពាក់ព័ន្ធទៅនឹងយួន មិនពាក់ព័ន្ធទៅនឹងបរទេសណាទាំងអស់ ហើយត្រូវបាន នៅតែបន្តរងការចោទប្រកាន់ លាបពណ៌ ដូច្នេះវាធ្វើឲ្យអ្នកនយោបាយស្រករក្រោយហ្នឹង មានបញ្ហាជាសតិអារម្មណ៍»។

ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះដែរថា នៅពេលជិតដល់ការបោះឆ្នោតម្ដងៗ អ្នកនយោបាយមួយចំនួន ត្រូវបាន​គេចោទប្រកាន់ និងលាបពណ៌ថា ជាអាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះ ដែលការចោទប្រកាន់លាបពណ៌នេះ នឹងធ្វើឲ្យអ្នកនយោបាយចងកំហឹងដាក់គ្នា សកម្មជននយោបាយមើលមុខគ្នាមិនចំ ហើយនឹងអាចធ្វើឲ្យជាតិមានការបែកបាក់សាមគ្គីភាព ផងដែរ។

លោក ពេជ្រ ស្រស់​ បានបន្ថែមថា «អញ្ចឹងទេ ការលាបពណ៌នេះ គឺកើតឡើងដោយសារតែអ្នកនយោ​បាយទុច្ចរិត ដែលមានគំនិតអាក្រក់ ចង់ឲ្យខ្មែរបែកបាក់គ្នា ទើបសាបព្រួសនូវវប្បធម៌លាបពណ៌ ដាក់គេឯងមិនមើលច្បាប់រដ្ឋធម្មនុញ្ញ បានចែងរួចទៅហើយថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិបើកគណបក្សនយោបាយ មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជូន និងមានសិទ្ធិធ្វើនយោបាយ ដោយពេញលេញស្របតាមច្បាប់កំណត់»។

រីឯលោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ បានលើកឡើងដែរថា ល្មមដល់ពេលដែលអ្នកនយោបាយ មជ្ឈដ្ឋាននានា ក៏ដូចជាប្រជាពលរដ្ឋ បញ្ឈប់នូវសកម្មភាពលាបពណ៌គ្នា ពីព្រោះការលាបពណ៌នេះ ពុំបានជួយអ្វីដល់ប្រទេសជាតិឡើយ គឺមានតែធ្វើមានការបែកបាក់សាមគ្គីជាតិ ទៅវិញ។

លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា «អញ្ចឹងខ្ញុំគិតថា អ្នកនយោបាយយើងទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ គឺគួរតែបញ្ឈប់នូវនយោបាយលាបពណ៌ហ្នឹង ពីព្រោះវានាំមកនូវហានិភ័យដល់ជាតិយើង ធ្វើឲ្យបែកបាក់ជាតិ ធ្វើឲ្យប្រជាជន ធ្វើឲ្យអ្នកនយោបាយ ធ្វើឲ្យអ្នករាជការហ្នឹង មើលមុខគ្នាមិនត្រង់ ដោយសារតែនយោបាយលាបពណ៌ហ្នឹង ហើយប្រសិនបើយើង ចង់ឲ្យជាតិយើងរឹងមាំ ឲ្យមានសាមគ្គីជាតិរឹងមាំ ឲ្យមានឯកភាពជាតិរឹងមាំ គឺយើងត្រូវតែធ្វើការប្រកួតប្រជែងគ្នា​ ទៅលើគោលនយោបាយ ទៅលើការខិតខំរកគំនិតថ្មី ដើម្បីជួយជាតិ ជួយប្រជាជន ជាជាងការខំប្រឹង បន្តុះបង្អាប់គ្នា លាបពណ៌គ្នា អាហ្នឹងគឺជារឿងមួយគួរចៀសវាង»។  

ទាំងអ្នកនយោបាយ និងអ្នកវិភាគបញ្ហានយោបាយទាំង ៣រូបខាងលើនេះ សុទ្ធតែយល់ឃើញដូចគ្នាថា ការចោទប្រកាន់ ​និងលាបពណ៌គ្នានេះ គឺមិនមែនជារឿងល្អនោះទេ ហើយវាអាចធ្វើឲ្យមានការបែកបា​ក់​​ជាតិ ថែមទៀត។ ដូច្នេះពួកគេស្នើឲ្យបញ្ឈប់ទង្វើ បែបនេះតទៅទៀត៕

អត្ថបទ៖​ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម