Connect with us

នយោបាយ

នយោបាយជាតិតែមួយ ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ បង្ហាញ​ចេញច្បាស់លាស់ក្នុងគ្រាមាន​វិបត្តិ

បានផុស

នៅ

ថវិកាសប្បុរសជនជាតិដែលស្ម័គ្រចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជាង៣០លានដុល្លារត្រឹមរយៈពេលជាង៣០ម៉ោងក្រោយការអំពាវនាវ បាន​បង្ហាញ​ចេញ​ប្រត្យក្សនូវស្មារតីជាតិខ្មែរតែមួយ។

នៅក្នុងការអំពាវនាវដែល​រដ្ឋាភិបាល​គ្រោង​ថា នឹង​ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ចាក់ជូនប្រជាជនឱ្យបាន១០លាននាក់បាន​ធ្វើឱ្យ​រំភើប​ដល់គ្រប់មជ្ឈដ្ឋាន ព្រមទាំងបាននឹងកំពុង​ជំរុញ​ការ​ចូលរួមជាបន្ត​បន្ទាប់ទៀត​ដោយសុទ្ធចិត្តក្នុងចំណោម​ធុរកិច្ចជន អ្នកមាន​ប្រាក់កាសល្បីៗ​នៅ​កម្ពុជា មន្ត្រីរាជការ និស្សិត សិល្បករ កម្មករ ព្រមទាំង​ព្រះសង្ឃ ផង បាន​​និងបង្ហាញច្បាស់លាស់អំពីជោគជ័យ​មហិមា​នៃ​ចលនា​គាំទ្រ​ជាតិខ្មែរតែមួយក្នុងទម្រង់សាមគ្គីភាពយ៉ាង​ធំធេង​មិនធ្លាប់មាន​នៅក្រោយ​សង្គ្រាម​ស៊ីវិល​រាប់ទសវត្សមកនេះ។

ទំនុកចិត្ត​មកលើប្រមុខរដ្ឋាភិបាលកាន់តែមាន​សន្ទុះកើនឡើងយ៉ាងដូចទឹកបាក់ទំនប់ក្នុងស្ថានការណ៍វិបត្តិធំៗ

ពាក្យចាស់លោកពោលថា គ្រាអាសន្ន វាស់ស្ទង់ចិត្តមនុស្ស​។ សន្តានចិត្ត​ទូលំទូលាយ និងស្មារតីម៉ឺងម៉ាត់ រឹងមាំ មុះមុត បើកទូលាយ រួបរួម ជាចំណុចខ្លាំង ជាគុណតម្លៃ ជា​លក្ខណៈពិសេស​ គ្មា​នគូប្រៀប​នៃប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា និងក៏​ជាឧទាហរណ៍ជាក់ស្តែង​បង្ហាញ​ថា ជាតិខ្មែរ កំពុងមាន​មេដឹកនាំដែលទទួលបាននូវ​ជំនឿទុកចិត្តខ្ពស់ មិនថា ក្នុងវិបត្តិរោគឆ្លង មហន្តរាយទឹកជំនន់ និងការគម្រាមកំហែង​ដោយ​សង្គ្រាម​លោក មាន ​សម្តេច ហ៊ុន សែន គឺមាន​ការធានា​។

ខ្ញុំុសូមលើកឧទាហរណ៍ជាក់ស្តែង ដូចជា ករណីនៅអាមេរិក។ មិនថាអាមេរិក​ជាប្រទេសមហាអំណាច មានប្រាក់មាន​មធ្យោបាយច្រើន​បំ​ផុតសម្រាប់​ដោះចោលបាន​នូវ​បញ្ហាជា​បន្ទាន់នានា ប៉ុន្តែ​នៅពេលដែលមេដឹកនាំនយោបាយមានបញ្ហា គឺការ​ដោះស្រាយជំងឺរាតត្បាតបង្កជាបញ្ហា​ធំ ។ នៅពេលដែល លោក ចូ ប៊ីដិន ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ​ យើងដឹងថា ករណីជម្ងឺកូវីដ១៩ ជាអទិភាព​បន្ទាន់ដែលលោក​ត្រូវលាត់ដៃអាវដោះស្រាយ។ ការបាក់ចូលមន្ទីរពេទ្យនិងការស្លាប់រណូកដែលឈានដល់កម្រិតវិលមុខនៅប្រទេសបិតាប្រជាធិបតេយ្យ ឬសូម្បីការស្លាប់ឯកោតាមផ្ទះ តាមភូមិត្រូវបានគេប៉ាន់ស្មានថាបាន​កើនឡើង ៥០ ភាគរយពេលបោះឆ្នោតនិងអន្តរកាលប្រធានាធិបតីនេះ ទាំងដែល​សហរដ្ឋអាមេរិកមានធនធានសព្វបែបយ៉ាង នេះហើយបញ្ជាក់ថា នយោបាយ នាំមុខសិន ទើបនិតិប្រតិបត្តិដំណើរការបានតាមក្រោយ​។

ខណៈពលរដ្ឋចូលដំណេក​ក្នុងពេលស្រុកទេសមានវិបត្តិ​ យើងដឹងថាសម្តេច​លោកមិនបានធ្មេចស្រួលបួលនោះទេ

សកម្មភាពការងារ​ត្របាញ់និង ឆ្លៀវឆ្លាត រហ័សរហួននៃសម្តេចតេជោទាំង​យប់ថ្ងៃ ជាបុគ្គលិក​កិរិយាគម្រូ​ដល់មន្ត្រី​សាធារណៈគ្រប់ជាន់ថ្នាក់ មិនអាច​ជិះសេះលែងដៃ មិនអាច​ហៃអើ រឹតតែមិនអាចព្រងើយកន្តើយ​ចំពោះ​តួនាទី​ជាអ្នកដោះស្រាយ​ជូនសង្គមជាតិ ។ មិនតែប៉ុណ្ណោះ បានធ្វើឱ្យ​សម្តី​ក្រុមឆ្វេងនិយម​​ដែលរកតែវិធី​ស្មោគគ្រោក​មក​បង្អាប់បង្អោនផ្ទៃក្នុងជាតិឯង ក្លាយជាមុសាឥតន័យ។ តើអ្នកណាទៅជឿក្រុមមួយ ដែលកេងចំណេញលើទឹកភ្នែក​រាស្ត្រ​ ជាន់បំផ្លាញកិត្តិយសជាតិម្តងជាពីរដង ខណៈដែល​មនុស្ស​ជាច្រើន​កំពុងមាន​នយោបាយជាតិតែមួយ​ដ៏​ច្បាស់លាស់ភ្លឺស្វាងសម្រាប់ដើរតាមទៅហើយ? តើគេរើសយកវិធី​រាទឹក ឬចូកចែវ? ហើយបើនៅក្បាលទូក​តើគេជ្រើសយក អ្នកស្គាល់គោលដៅច្បាស់​ ឬពួកហៃអើ?

ដំណោះស្រាយទិញវ៉ាក់សាំងជូនជាតិ

រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ទិញ​វ៉ាក់សាំងការពារ​មេរោគ​កូវីដ១​លាន​ដូ​ស ដើម្បី​ចាក់​ជូន​មនុស្ស​៥០​ម៉ឺន​នាក់​ក្នុងដំណាក់កាល​ដំបូងចំពោះ​អ្នក​ដែល​ប្រឈមហានិភ័យ​ខ្ពស់ក្នុងការងារ រួមមាន​គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍ រហូតដល់កម្មករបោសសំរាម ដែល​សំអាតទីក្រុង ទីប្រជុំជន។ល។ ពួកគេ​​ត្រូវ​ការចាក់​វ៉ាក់សាំងនេះ ២​ដង​។ ប្រទេសកម្ពុជា បាននិងកំពុងប្រឹងប្រែងហែលកាត់ស្ថានការណ៍ឆ្លងក្នុងសហគមន៍ដ៏គ្រោះថ្នាក់ នៃ​ចង្កោម​មនុស្ស​ដែលបាន​ចេញចូលហាងលក់កាបូប សម្លៀកបំពាក់ ផ្សារទំនើប ដែលកំពុងគម្រាម​ព្រះរាជាណាចក្រទាំងមូលនេះនៅឡើយ។

ទោះយ៉ាងណា ត្រូវពិនិត្យលើស្ថានការណ៍ទូទៅ! យើងមិនមែនឯកោទេ។ ចំនួនករណីឆ្លងកូវីដ១៩ បានកើនឡើងនៅតាមតំបន់ជាច្រើនទូទាំងពិភពលោក នេះ​ហើយ​ មួយភាគបីនៃករណីទាំងអស់ទើប​នឹងកើតឡើងកាលពីខែមុន(វិច្ឆិកា​២០២០)នៅពេលចុះត្រជាក់។ នៅអឺរ៉ុបវិញ បន្ទុះដ៏ភ្ញាក់ផ្អើលមួយ​គឺ​ ៤០ ភាគរយនៃការឆ្លងរោគថ្មី បានកើតឡើងក្នុងខែវិច្ឆិកាប៉ុណ្ណោះ។ ចំនួនអ្នកស្លាប់ដោយ​កូវីដ ១៩ នៅអឺរ៉ុបនិង ២០ ភាគរយទៀតនៅទូទាំងពិភពលោកក៏បានកើតឡើងនៅខែដដែល​នេះ បានន័យថា​មេរោគឆ្លង​កំពុង​ឈានដល់តំណាក់កាលទុំជោរ។

ប្រឆាំងនឹងរូបភាពដ៏សែនក្រៀមក្រំនេះ ពិភពលោកមានដំណឹងល្អរឿងខាងវ៉ាក់សាំង។ ការសាកល្បងបានបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំងផលិតដោយ Pfizer និង Moderna ក្នុងកម្រិត​ប្រសិទ្ធភាព ៩៥ ភាគរយ។ របកគុំហើញនេះ បានធ្វើឱ្យ ពួកនិយតករនៅសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀត ប្រឹងប្រែងបង្កើនកិច្ច​អនុម័តចែកចាយប្រើប្រាស់ហើយនៅគ្រប់ទិសទីបានកំណត់យកចុងឆ្នាំនេះ(ខែធ្នូ) ដែល​បុគ្គលប្រឈម​ហានិភ័យខ្ពស់នឹងទទួលបានការចាក់វ៉ាក់សាំងឱ្យ។

ប្រទេសកម្ពុ​ជា​មាន​ប្រជាជន​ជាង ១៦ លាន​នាក់ដែលយ៉ាងហោចណាស់​មនុស្ស​ប្រមាណ​១០​លាន​នាក់​ត្រូវ​ការចាក់​វ៉ាក់សាំង​នេះ ហើយរហូត​មកដល់ពេលនេះ​ រាជរដ្ឋាភិបាលប្រមូលបាន​ការចូលរួម​ថវិកា​ប្រមាណជាង៣០លាន​ដុល្លារអាមេរិកហើយ។

វង្ស បុត្រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៦ នាទីutes មុន

និយ័តករធានារ៉ាប់រងកម្ពុជា បន្តផ្សព្វផ្សាយផលិតផលធានារ៉ាប់រងយានយន្ត និងសុខភាព

KPT+១៧ នាទីutes មុន

មហាសេដ្ឋី​លំដាប់​លេខ​​​២​​​​នៅ​ថៃ​ លោក Charoen ផ្ទេរភាគហ៊ុន​នៅ​ក្រុមហ៊ុន​គ្រាក់ៗ ឲ្យកូនទាំង​៥​រូប

កីឡា២៦ នាទីutes មុន

សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ រំលេច​សារសំខាន់​នៃ​ការ​យល់ដឹង​ពី​សារធាតុ​ ​Doping ក្នុង​អាជីព​កីឡា​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

លោក ហ្សេលេនស្គី ជំរុញ​ឲ្យ​ណាតូអញ្ជើញអ៊ុយក្រែនចូលរួម​កិច្ចប្រជុំកំពូល​នា​ខែមិថុនា

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

តម្លៃប្រេងកើនជាង ១ ដុល្លារ ក្រោយតុលាការអាមេរិកហាមឃាត់ពន្ធ ត្រាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មានលុបឈ្មោះមន្ត្រីរាជការ៧រូប ព្រោះមិនចូលធ្វើការ ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម