នយោបាយ
សម្តេច ហ៊ុន សែន បង្ហើបថា មានទីតាំង២ដែលអាចធ្វើជាកន្លែងចរចាគ្នានៃគូជម្លោះនៅសមុទ្រចិនខាងត្បូង
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបឲ្យដឹងថា នៅពេលនេះ មានទីតាំងចំនួន២ដែលអាចធ្វើជាកន្លែងចរចាគ្នានៃគូជម្លោះនៅសមុទ្រចិនខាងត្បូងលើបញ្ហាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)។ ទី១. នៅសណ្ឋាគារផ្កាយ៥នៅក្នុងរាជធានីភ្នំពេញ និងទី២. គឺមន្ទីអគ្គលេខាធិការដ្ឋានអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន លើកឡើងពីទីកន្លែងចរចានេះ ប្រាប់ទៅលោកប៊ូយ ថាញ់សឺ រដ្ឋមន្ត្រីការបរទេសវៀតណាមនៅក្នុងជំនួបនៅវិមានសន្តិភាព រាជធានីភ្នំពេញ នោព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរពីបញ្ហានេះបែបនេះថា ៖ «ទាក់ទងទៅនឹងការជំរុញ COC សម្ដេចតេជោបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ានបានផ្ដល់ មន្ទីអគ្គលេខាធិការដ្ឋានអាស៊ានក្នុងការចចារ និងការប្រជុំសម្រាប់ការងារ COC ហើយកន្លងមកសម្ដេចក៏ធ្លាប់បានផ្ដល់នូវសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ សម្រាប់ជាកន្លែងចរចាផងដែរ ក្នុងការជំរុញការងារនេះ»។

គួរជម្រាបជូនថា បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ គឺជាបញ្ហាដ៏ស្មុគស្មាញ និងដ៏រ៉ាំរ៉ៃដែលពិបាកនឹងដោះស្រាយ។ បញ្ហាជម្លោះនេះ គឺរវាងមហាយក្សចិន និងប្រទេសជាសមាជិកអាស៊ានចំនួន៤ គឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជា នឹងខិតខំធ្វើយ៉ាងណាសម្រេចចេញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)នៅក្នុងឆ្នាំ២០២២នេះ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាន។ ប៉ុន្តែ សម្តេចតេជោ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា បើសិនកម្ពុជាមិនអាចសម្រេចបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ក៏មិនអាចបន្ទោសកម្ពុជាបានដែរ ព្រោះថា រឿងនៅសមុទ្រចិនខាងត្បូងនេះ ពេលប្រទេសផ្សេងៗធ្វើជាប្រធានអាស៊ានក៏មិនអាចដោះស្រាយបាននោះដែរ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


