Connect with us

នយោបាយ

លោក មីន អោងឡាំង អាចចូលរួមប្រជុំអាស៊ានបាន ឬអត់ គឺអាស្រ័យលើការអនុវត្តតាមកិច្ចព្រមព្រៀងទាំង៥ចំណុច

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្ដេចបានអញ្ជើញលោក មីន អោងឡាំង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពរីកចម្រើនក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានព្រមព្រៀងជាឯកច្ឆន្ទនោះ។ ប៉ុន្តែ បើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាងដែលមិនមែននយោ​បាយ​ចូលរួមប្រជុំអាស៊ាននាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះប្រាប់ទៅលោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃអង្គារនេះ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពីសំណើរបស់សម្ដេចក្នុងការបង្កើតយន្តការ២ ដើម្បីរកច្រកចេញក្នុងបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

យន្តការទាំង២នេះ គឺទី១. យន្តការ អាស៊ាន-ត្រយការ  ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទទាំង៥ ចំណុច ដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានព្រុយណេ ជាអតីតប្រធានអាស៊ាន និងឥណ្ឌូណេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា បូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។ ចំណែក យន្តការទី២. គឺយន្តការពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួលជំនួយមនុស្សធម៌ ឲ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន មានមជ្ឈមណ្ឌលអាហារ មានភាគីខាងមីយ៉ាន់ម៉ា មានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិ។ជាមួយនឹងយន្តការទាំង២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅពេលនេះ អាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ ដូច្នេះ អាស៊ាន មិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃមីយ៉ាម៉ាបានទេ។

ជាការឆ្លើយតបវិញ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងអំពីសារសំខាន់ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាម៉ា ដែលទាមទារត្រូវតែចូលរួមទាំងអស់គ្នា ជាពិសេស នៅក្នុងក្របខណ្ឌធម្មនុញ្ញអាស៊ាន។ នៅចំពោះ​មុខចំពោះប្រធានអាស៊ាន លោក Ismail Sabri Yaakob បានអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា រួមទាំង លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ។ ទន្ទឹមនឹងនេះ មេដឹកនាំម៉ាឡេស៊ី ក៏បានមានប្រសាសន៍ទាក់ទងទៅនឹងជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ ដែលត្រូវធ្វើយ៉ាងណាឲ្យបានទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ។

បន្ថែមលើនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានទទួលយកទាំងអស់នូវការលើកឡើងរបស់សម្ដេចតេជោ ក៏ដូចជាសំណើដែលសម្ដេចតេជោបានដាក់ចេញនេះ។ លោក Ismail Sabri Yaakob បានអះអាងថា៖ «ការខិតខំរបស់យើងក្នុងការកសាងសហគមន៍អាស៊ាននេះ គឺនៅតែបន្តទៅមុខជានិច្ច អ្វីដែលយើងបានសម្រេចហើយ យើងត្រូវតែអនុវត្ត»។ លោកបន្តថា លោកនឹងបន្តខិតខំក្នុងការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំរបស់កម្ពុជាដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ ហើយបើស្ថានភាពល្អប្រសើរ លោកនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖​វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម