នយោបាយ
សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់»ហើយនៅព្រឹកនេះ
បន្ទាប់ពីចូលរួមដឹកនាំកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នៅទីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់»(SUNHAK Peace Prize Foundation) ជាផ្លូវការហើយ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ទឹកប្រាក់ចំនួន១លានដុល្លារដែលទទួលបានពីពានរង្វាន់សន្តិភាព«ស៊ុនហាក់»ឆ្នាំ២០២២នេះ នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។

ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានផ្ដល់ជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននេះ គឺជាការឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីប៉ាស៊ីហ្វិក ប្រធានកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរជាតិជាច្រើន និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោក ដែលផ្ដោតទៅលើការចូលរួមចំណែកនៃការបង្រួបបង្រួមឧបទ្វីបកូរ៉េ និងសន្តិភាពពិភពលោក រួមទាំងការប្រកាសអំពីសហភាពនៃអាស៊ីប៉ាស៊ីហ្វិក។ នេះ គឺជាការចូលរួមចំណែកចេញពីប្រទេសកម្ពុជាទៅក្នុងតំបន់ ក៏ដូចជាទៅកាន់ពិភពលោកដែលសម្តេចតេជោត្រូវតែទទួលបាន។

លោក ឯក ណាត ដាកាល់ (Ek Nath Dhakal) ប្រធានសហព័ន្ធសន្តិភាពសាកលប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាបេសកជនពិសេសនៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ បានលើកឡើងថា ឆ្នាំ២០២០ ពានរង្វាន់ស្ថាបនិកសន្តិភាព«ស៊ុនហាក់»នេះ បានផ្ដល់ជូនទៅលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ចំណែក នៅឆ្នាំ២០២២នេះ ពានរង្វាន់ស្ថាបនិកសន្តិភាព«ស៊ុនហាក់»បានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដោយសារតែកម្ពុជា បានដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងការចូលរួមចំណែកសម្រាប់សន្តិភាពពិភពលោក និងនាំមកនូវការចូលរួមចំណែក ដើម្បីស្វែងរកសន្តិភាពសម្រាប់ពិភពលោកទាំងមូល៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


