នយោបាយ
លោក ញឹក ប៊ុនឆៃ ពន្យល់ពីមូលហេតុនៃការរំលាយអតីតបក្សសង្គ្រោះជាតិ ដល់សមាជិករបស់ខ្លួន
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនី រចនាសម្ព័ន្ធ និងក្រុមប្រឹក្សាសង្កាត់ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ របស់គណបក្សខ្មែររួបរួមជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ម្សិលមិញ លោក ញឹក ប៊ុនឆៃ បានពន្យល់អំពីមូលហេតុមួយចំនួន ដែលឈានដល់ការរំលាយអតីតគណបក្សសង្គ្រោះជាតិ។

លោក ញឹក ប៊ុនឆៃ ធ្វើការពន្យល់នេះ ក៏ដោយសារតែមានការលើកឡើងផ្សេងៗគ្នា អំពីការរំលាយអតីតបក្សប្រឆាំង ហើយអ្វីដែលលោកលើកឡើង គឺគ្រាន់តែលើកហេតុផលផ្លូវច្បាប់ ដើម្បីឱ្យមហាជនយកទៅគិតយកទៅពិចារណា។ លោក ញឹក ប៊ុនឆៃ អះអាងយ៉ាងដូច្នេះថា៖ «ការដឹកឈានទៅដល់រំលាយគណបក្សប្រឆាំងនោះ គឺថាយើងបានឃើញហើយ សកម្មភាព និងនយោបាយរបស់បក្សប្រឆាំង ដូចយើងបានដឹងបានឃើញទាំងអស់គ្នាហើយ ថាមិនស្រួលបងប្អូនទាំងអស់គ្នាក៏បានចូលរួមធ្វើបាតុកម្មដែរ»។
លោកបញ្ជាក់ថា ទី១. សកម្មភាពរបស់ថ្នាក់ដឹកនាំ វាផ្ទុយនឹងច្បាប់ ឬអាចនិយាយបានថា ខុសនឹងច្បាប់ ចូលករណីញុះញង់។ លោកថា បងប្អូនកម្មករកម្មការិនីទាំងអស់មានសិទ្ធិធ្វើបាតុកម្ម តវ៉ា ឬទាមទារដំឡើងប្រាក់ខែ និងលក្ខខ័ណ្ឌផ្សេងៗជាមួយថៅកែ។ ប៉ុន្តែអ្វីដែលត្រូវបានចោទទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះ នៅចំណុចត្រង់ថា «ដូចបាតុកម្មនៅផ្លូវវេងស្រេងជាដើម គឺថ្នាក់ដឹកនាំ តំណាងរាស្ត្របានចូលទៅក្នុងរោងចក្រ អំពាវនាវឲ្យកម្មករចេញធ្វើបាតុកម្ម រោងចក្រខ្លះកាន់មេក្រូតូចៗ ចូលទៅក្នុងរោងចក្រ ដែលកម្មករកំពុងធ្វើការអំពាវនាវឲ្យកម្មករឈប់ធ្វើការ ហើយចេញមកធ្វើបាតុកម្មនៅខាងក្រៅ។ ចឹងចំនុចនេះ សកម្មភាពទាំងនេះត្រូវបានចោរថា យើងទៅញុះញង់កម្មករឲ្យចេញធ្វើបាតុកម្ម បើបកម្មករធ្វើដោយខ្លួនឯងមិនអីទេ តែបើយើងជាអ្នកនយោបាយ ជាអ្នកតំណាងរាស្ត្រ ចូលទៅក្នុងរោងចក្រ ទៅអំពាវនាវឲ្យកម្មករចេញធ្វើបាតុកម្ម អាហ្នឹងគេចោទថា អ្នកនយោបាយនោះ ឬតំណាងរាស្ត្រនោះ ញុះញង់កម្មករឲ្យធ្វើបាតុកម្ម ចឹងវាខុសច្បាប់»។

ចំណុចទី២. គឺបង្កអសន្តិសុខ អស្ថេរភាព គឺនៅពេលកម្មករចេញមក ក្រៅធ្វើបាតុកម្ម បែរជាមានដំបង មានដុំថ្ម គប់គ្នា វាយគ្នាជាមួយសមត្ថកិច្ច បណ្តាលឲ្យមានការប៉ះទង្គិចគ្នា រហូតឈានដល់មានការស្លាប់បាត់បង់ជីវិត។ ដូច្នេះ ត្រូវបានចោទថា បង្កឲ្យមានអសន្តិសុខ អស្ថេរភាព រហូតដល់ឈានទៅមានអំពើហិង្សា។ ចំណុចទី៣. គឺសកម្មភាពដែលថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិធ្វើឡើង មិនមែនធ្វើឡើងតាមលំនាំប្រជាធិបតេយ្យនោះទេ តែសកម្មភាពនោះ ឈានទៅលក្ខណៈមួយចង់ផ្ដួលរំលំរដ្ឋាភិបាល។ លោកបានលើកឡើងពីការធ្វើបាតុកម្មនៅក្បែរវត្តភ្នំ នៅទីលានប្រជាធិបតេយ្យ ដែលនៅពេលនោះ ទាំងលោកសម រង្ស៊ី ទាំងលោក កឹម សុខា បានទៅចូលរួមធ្វើបាតុកម្មជាហូរហែរច្រើនថ្ងៃ ដែលបាតុកម្មនោះទាមទារមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០១៣។ លោកថា ការធ្វើបាតុកម្មបញ្ចេញមតិ គឺជារឿងត្រឹមត្រូវ ប៉ុន្តែក្រោយមកមានក្រុមម៉ូតូកង់បី បានដឹកដំបងចូលទៅកន្លែងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ បង្កជាអំពើហិង្សា ហើយនៅពេលសមត្ថកិច្ចចាប់សួរនាំថា អ្នកណាជាអ្នករៀបចំឱ្យយកដំបងនេះចូលកន្លែងធ្វើបាតុកម្ម គឺថ្នាក់ដឹកនាំគណបក្សប្រឆាំង។ ដូចនេះហើយ គឺជាការដឹកនាំធ្វើសកម្មភាពជ្រុលហួសព្រំដែននៃច្បាប់។

ចំណុចទី៤. គឺបាតុកម្មនាពេលនោះ អ្នកចូលរួមចេះតែស្រែកតាមគេ រហូតដល់ស្រែកថា “ហ៊ុន សែន អើយចុះចេញទៅ” នៅពេលឈានដល់ទង្វើបែបនេះ គឺជាការបំពានទៅលើគណបក្សមួយដែលគេមានសិទ្ធិ គឺនៅពេលឈ្នះឆ្នោត គេមានសិទ្ធិជ្រើសយកសមាជិកណាម្នាក់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី។ នេះគឺជាការធ្វើបំពាន។ បើតាមលោក ញឹក ប៊ុនឆៃ ការលើកឡើងមកប៉ុណ្ណេះ វាគ្រាន់តែជាចំណុចំនួនតូចប៉ុណ្ណោះ ប៉ុន្តែតុលាការបានរកឃើញភស្តុតាងជាច្រើនទៀត ដើម្បីឈានទៅរំលាយអតីតគណបក្សសង្គ្រោះជាតិនេះ។
លោក ញឹក ប៊ុនឆៃ លើកឡើងទៀតថា ក្រោយពីរំលាយហើយ ថ្នាក់ដឹកនាំនៃអតីតគណបក្សនេះចេញទៅខាងក្រៅប្រទេសអំពាវនាវឲ្យបរទេសទាំងអស់ផ្ដាច់ជំនួយពីស្រុកខ្មែរដែលមានសហភាពអឺរ៉ុប និងអាមេរិកជាដើម។ លោកថា ការងារនៅតាម រោងចក្រ សហគ្រាស ក៏ដូចជាក្រុមហ៊ុន ទាំងអស់ដែលកម្មករ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា រាប់សែនលាននាក់ធ្វើសព្វថ្ងៃនេះ យកទៅលក់នៅប្រទេសទាំងអស់នោះ ហើយទទួលបានការអនុគ្រោះពន្ធ ដោយគេយល់ថា កម្ពុជានៅក្រីក្រ សេដ្ឋកិច្ចនៅទាប ទើបគេអនុគ្រោះពន្ធ។ ប៉ុន្តែដោយសារថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិបានទៅស្នើសុំនេះ បានធ្វើឲ្យគេកាត់អនុគ្រោះពន្ធចំនួន២០ ភាគរយ ហើយថែមទាំងទាមទារឱ្យកាត់ផ្ដាច់១០០ ភាគរយទៀតផង។
លោកថា សកម្មភាពអស់ទាំងនេះ មិនត្រឹមតែមិនបានជួយដល់ប្រទេស មិនជួយបានជួយដល់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋនោះទេ តែជាការរារាំង មិនឲ្យប្រទេសរីកចម្រើន ហើយទីបំផុតអ្នករងគ្រោះពីការកាត់ជំនួយទាំងអស់ គឺជាកម្មករ កម្មការិនី និងប្រជាជនក្រីក្រ៕
ដោយ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


