នយោបាយ
អ្នកនាំពាក្យបញ្ជាក់ពីការព្យួរសិទ្ធិថ្នាក់ដឹក នាំ គ.ជ.ប ចំនួន៩ រូបសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិនេះ
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រសួងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៏ប្រាប់កម្ពុជាថ្មីថា ការព្យួរឈ្មោះថ្នាក់ដឹកនាំ គ.ជ.ប នេះ ធ្វើឡើងតាមច្បាប់ស្ដីពី ការរៀបចំ និងងការប្រព្រឹត្តទៅ នៃ គ.ជ.ប ដែលបានកំណត់ ហើយបើតាមច្បាប់នេះ ថ្នាក់ដឹកនាំ គ.ជ.ប ត្រូវព្យួរការបោះឆ្នោតនេះ រហូតចប់តំណែង។
លោក សោម សូរីដា បញ្ជាក់យ៉ាងដូច្នេះថា “ការព្យួរឈ្មោះថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ពីព្រោះនៅក្នុងមាត្រា៨ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ថា ប្រធានអនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបានដកហូតសិទ្ធិបោះឆ្នោត ជាបណ្ដោះអាសន្ន ហើយការដកហូតសិទ្ធិនេះ ត្រូវធ្វើរហូត ដល់បញ្ចប់មុខតំណែងតែម្តង”។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចព្យួរសិទ្ធិបោះឆ្នោត ចំពោះថ្នាក់ដឹកនាំ គ.ជ.ប ដែលមានប្រធានអនុប្រធាន និងសមាជិក សរុបចំនួន៩ រូប ហើយថ្នាក់ដឹកនាំ គ.ជ.ប ដែលព្យួរការបោះឆ្នោតនោះរួមមាន : ទី១. លោក ប្រាជ្ញ ចន្ទ ប្រធាន ទី២. លោក និង សុខុម អនុប្រធាន ទី៣. លោក មាន សទិ សមាជិក ទី៤. លោក ឌឹម សុវណ្ណរុំ ទី៥. លោក ឌុច សុន សមាជិក ទី៦. លោក ហ៊ីង ធីឫទ្ធិ សមាជិក ទី៧. លោក ឯម សូផាត សមាជិក ទី៨. លោក ហ៊ែល សារ៉ាត់ សមាជិក និងទី៩. លោក ហង្ស ពុទ្ធា សមាជិក៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា