នយោបាយ
លោក ហង្ស ពុទ្ធា៖គ.ជ.ប នឹងពិនិត្យសំណើបក្សនយោបាយដែលស្នើសុំកែប្រព័ន្ធបោះឆ្នោតនៅកម្ពុជា
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ក្រុមការងារជំនាញ គ.ជ.ប នឹងពិនិត្យសម្រេចលើសំណើរបស់គណបក្សនយោបាយចំនួន៤ ដែលស្នើសុំកែប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ លោក ហង្ស ពុទ្ធា បញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយតំណាងគណបក្សនយោបាយទាំង៤ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។

បើតាមលោក ហង្ស ពុទ្ធា នៅក្នុងជំនួបនេះ ភាគីតំណាងគណបក្សនយោបាយទាំង៤ ដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានលើកសំណើមកកាន់ គ.ជ.ប ១៧ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ លោក លើកឡើងថា តំណាងគណបក្សបានពន្យល់នូវចំណុចនីមួយៗដល់ក្រុមការងារ គ.ជ.ប ហើយមានចំណុចខ្លះ ត្រូវបានតំណាងគណបក្សស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ទៀតផង។

ជាការឆ្លើយតប អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានប្រាប់ភាគីគណបក្សនយោបាយវិញថា ចំណុចខ្លះមិនជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ស្ថាប័ន គ.ជ.ប នោះទេ។ លោកបញ្ជាក់ថា ចំណុចខ្លះដែលតំណាងគណបក្សស្នើឡើងនេះ គឺទាក់ទងនឹងស្ថាប័នរដ្ឋសភាដែលជាស្ថាប័នរៀបចំតាក់តែងច្បាប់ និងជាកិច្ចការរបស់ក្រសួងមហាផ្ទៃ។ លោកសង្កត់ធ្ងន់ថា គ.ជ.ប គ្រាន់តែជាស្ថាប័នដែលបំពេញការងារបច្ចេកទេសនៅក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ មិនមានលទ្ធភាពណា ដើម្បីកែប្រែច្បាប់ ឬស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ឡើយ។

តែយ៉ាងណាក្ដី ភាគីទាំងពីរ បានទទួលស្គាល់ថា ក្នុងជំនួបរវាងស្ថាប័ន គ.ជ.ប និងតំណាងគណបក្សនយោបាយទាំង៤ គឺមានលក្ខណៈល្អប្រសើរ មានការយោគយល់គ្នា ជជែកគ្នាត្រង់ទៅត្រង់មក។ ភាគីទាំងពីរ ចាត់ទុកថា ជំនួបនេះ គឺជាយន្តការល្អអាចយកបញ្ហាមកដាក់លើតុហើយជជែកពិភាក្សាគ្នា ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាប្រឈមដែលអាចកើតមានឡើង ជាពិសេសធ្វើយ៉ាងណាដើម្បីធានាឲ្យដំណើរការរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ មានលក្ខណៈកាន់តែល្អប្រសើរឡើង៕
ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


