នយោបាយ
ឯកឧត្តម ហ៊ុន ម៉ាណែត៖គណបក្សប្រជាជន ជាបង្អែកដ៏រឹងមាំរបស់ប្រជាជនក្នុងការការពារ សន្តិភាព ស្ថិរភាពសង្គម
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជនក្នុងការការពារសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព។ ឯកឧត្តមបណ្ឌិត ថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសប្រកាសបញ្ចូលសមាជិក-សមាជិកាយុវជនគណបក្សប្រជាជន នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៣ ខែកញ្ញានេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលតែងតែបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា កន្លងទៅនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីភាពចាស់ទុំខាងនយោបាយ។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត បានជំរុញដល់សមាជិក-សមាជិការបស់គណបក្សទាំងអស់ ត្រូវតែបន្តការថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស និងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជានិច្ចនិរន្តរ៍។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈមោទនភាពនៃភាពជោគជ័យរបស់គណបក្សប្រជាជន នាពេលកន្លងមកនេះ ក៏គឺជាការផ្ដល់នូវភាពយុតិ្តធម៌ និងសច្ចធម៌យ៉ាងពិតប្រាកដរបស់ប្រជាជនជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងខិតខំប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
ឈរលើមូលដ្ឋាននេះ ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ជាបេសកកម្មរួមរបស់សមាជិកទាំងអស់ គឺត្រូវតែបន្តការចូលរួមបម្រើប្រជាជនឲ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេស គឺការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យបានគង់វង្សតរៀងទៅ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


