នយោបាយ
លោក សុខ ឥសាន៖កិច្ចព្រមព្រៀងទីក្រុងប៉ារីស កើតពីនយោបាយរួបរួមជាតិរបស់គណបក្សប្រជាជន
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ បានកើតចេញពីគោលនយោបាយបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រមូលខ្មែរគ្រប់ភាគីជម្លោះចូលតុចចារ ហើយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

នៅក្នុងវេទិកាពិភាក្សាស្ដីពីខួបលើកទី ៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក សុខ ឥសាន បានថ្លែងថា ក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩ គឺប្រទេសកម្ពុជាមិនទាន់ទទួលបានសុខសន្តិភាពពេញលេញនៅឡើយទេ ដោយនៅបន្តមានជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ហើយបានបង្កជាសង្គ្រាមស៊ីវិលជាបន្តបន្ទាប់នៅកម្ពុជា។ ដូច្នេះ «ដោយមើលឃើញអំពីទុក្ខវាទនារបស់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមស៊ីវិល ទើបគណបក្សប្រជាជនកម្ពុជាបានសម្រេចដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិ»។

ត្រង់ចំណុចនេះ លោក សុខ ឥសាន បានលើកឡើងថា តាមរយៈការដាក់ចេញនយោបាយបង្រួបបង្រួមជាតិនេះហើយដែលនាំទៅដល់ការស្វែងរកកិច្ចចចារនានារវាងភាគីជម្លោះទាំងអស់ ដើម្បីឈានឆ្ពោះទៅបញ្ចប់ជម្លោះ និងសង្គ្រាមស៊ីវិល ហើយដើម្បីធានានូវសុខសន្តិភាពទាំងស្រុងនៅកម្ពុជា។ លោក បានគូសបញ្ជាក់ថា តួអង្គសំខាន់នៃដំណើរឆ្ពោះទៅស្វែង រកកិច្ចចរចានេះ គឺសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រនៃកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។
បើតាមមន្ត្រីនាំពាក្យរូបនេះ ជំនួបរវាងសម្ដេចព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ នាពេលនោះបាននាំឲ្យមានកិច្ចព្រមព្រៀងសន្តិសភាពទីក្រុងប៉ារីស ស្ដីពីបញ្ហានៅកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ លោក បញ្ជាក់ឲ្យដឹងដែរថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាបានបញ្ចប់ជម្លោះនៅកម្ពុជា រំសាយអង្គការចាត់តាំងយោធា ការបង្កើតឲ្យមានរដ្ឋធម្ម នុញ្ញថ្មី ការបោះឆ្នោតជាសកលរៀបចំដោយអ៊ុនតាក់ និងការធានាដល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អធិបតេយ្យភាព និងឯកភាពជាតិកម្ពុជា ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


