នយោបាយ
គណបក្សមួយទៀត ត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចប្រកាសបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។

សេចក្ដីសម្រេចរបស់ គ.ជ.ប បានបញ្ជាក់ថា ការច្រានចោលលើពាក្យសុំចុះបញ្ជីរបស់គណបក្សមហាសាមគ្គីជាតិខ្មែរនេះ គឺដោយមូលហេតុថា គណបក្សនេះ មិនបានបំពេញបន្ថែមចំណុចខ្វះខាត ពោលគឺ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។
គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សទី២ហើយ ដែលត្រូវបាន គ.ជ.ប ច្រានចោលលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីគណបក្សភ្លើងទៀន ដែល គ.ជ.ប បានបដិសេធ កាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅនេះ។

គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន១៨គណបក្ស និងបដិសេធការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន២គណបក្ស។
ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺមានគណបក្សនយោបាយចំនួន១៥ បានបំពេញតាមលក្ខខណ្ឌយ៉ាងត្រឹមត្រូវ ខណៈគណបក្សនយោបាយចំនួន៥ ត្រូវបាន គ.ជ.ប ចេញលិខិតជូនដំណឹងឲ្យបំពេញបន្ថែមចំណុចខ្វះខាត។ ប៉ុន្តែយ៉ាងណាមិញ គណបក្សចំនួន៣ បានបំពេញនូវចំណុចខ្វះខាតនោះជូន គ.ជ.ប វិញ ខណៈគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានបំពេញបន្ថែមចំណុចខ្វះខាតនេះឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


