នយោបាយ
ដោយសារខ្វះខាតសព្វាវុធ ទីបំផុតអ៊ុយក្រែនសម្រេចចិត្តដកទ័ពចេញពីទីក្រុង Avdiivka
អ៊ុយក្រែននិយាយថា ទីបំផុតកងទ័ពរបស់ខ្លួនបានដកខ្លួនចេញពីទីក្រុង Avdiivka ដែលជាទីក្រុងសំខាន់មួយនៅភាគខាងកើត។ នេះបើយោងតាមការការចុះផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃទី១៧ ខែកុម្ភៈ ។
ជាមួយគ្នានេះដែរ ប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសង្គ្រោះជីវិតទាហាន បន្ទាប់ពីមានការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាច្រើនខែកន្លងមកនៅតំបន់ខាងលើនេះ ។

សម្រាប់ការបរាជ័យរបស់អ៊ុយក្រែននៅទឹកដី Avdiivka ប្រធានាធិបតី Volodymyr Zelensky បាននិយាយថា នេះដោយសារតែការផ្គត់ផ្គង់សព្វាវុធពីលោកខាងលិច មានការធ្លាក់ចុះ ខណ:ដែលអ៊ុយក្រែនបានជួបប្រទះនឹងការខ្វះខាតគ្រាប់រំសេវ ជាចម្បង។
ថ្លែងនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich នៅថ្ងៃសៅរ៍ លោក Zelensky បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិចជួយអ៊ុយក្រែនដើម្បីយកឈ្នះរុស្ស៊ី ប៉ុន្តែឃ្លានេះលោក Zelensky ប្រើពាក្យថា “កម្ចាត់បិសាច” ជំនួសវិញ ។
លោកបានព្រមានថា មេដឹកនាំរុស្ស៊ីនឹងធ្វើឱ្យប៉ុន្មានឆ្នាំខាងមុខនេះ ជួបគ្រោះមហន្តរាយ សម្រាប់ប្រទេសជាច្រើនទៀតដូចជាអ៊ុយក្រែន ប្រសិនបើលោកខាងលិច មិនក្រោកឈរជាមួយអ៊ុយក្រែននៅក្នុងស្ថានភាពបច្ចុប្បន្ននេះទេ។
ជុំវិញនឹងការសម្រេចចិត្តដកទ័ពចេញពីទីក្រុង Avdiivka នេះផងដែរ ប្រមុខកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi បាននិយាយថា វាជាសកម្មភាព “ដើម្បីជៀសវាងការឡោមព័ទ្ធ និងការពារអាយុជីវិតរបស់កងទ័ព” ។
លោក Oleksandr Syrskyi បាននិយាយយ៉ាងដូច្នេះថា “ទាហានរបស់យើងបានបំពេញកាតព្វកិច្ចយោធារបស់ពួកគេដោយសេចក្តីថ្លៃថ្នូរ បានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបំផ្លាញអង្គភាពយោធារុស្ស៊ី” ។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Adm John Kirby បាននិយាយបន្ទាប់ពីអ៊ុយក្រែន សម្រេចចិត្តដកទ័ពចេញពីទីក្រុង Avdiivka ថា កងកម្លាំងអ៊ុយក្រែនកំពុងអស់គ្រាប់កាំភ្លើងធំ សម្រាប់តតាំង ជាមួយរុស្ស៊ី ដោយសារតែសភាអាមេរិកមិនទាន់អនុម័តច្បាប់បន្ថែម។ ដូច្នេះមិនអាចផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ ដែលពួកគេកំពុងត្រូវការយ៉ាងខ្លាំងនោះឡើយ ។
សូមជម្រាបឱ្យដឹងថា អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ដើម្បីបន្តប្រយុទ្ធជាមួយរុស្ស៊ី ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ សហរដ្ឋអាមេរិកកំពុងមានបញ្ហាជម្លោះនយោបាយ ដែលជាកត្តាមួយធ្វើឱ្យខកខានមិនបានផ្ដល់សព្វាវុធដល់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


