នយោបាយ
អ្នកតាមដាននយោបាយហៅលោក សម រង្ស៊ី ថា ជាអ្នកនយោបាយគ្មានគុណធម៌ និងគ្មានការទទួលខុសត្រូវចំពោះជាតិ
អ្នកតាមដាននយោបាយនៅកម្ពុជា បានដាក់ចំណាត់ថ្នាក់លោក សម រង្ស៊ី ថា ជាអ្នកនយោបាយចង្រៃដល់ជាតិ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានការទទួលខុសត្រូវចំពោះជាតិ ដែលមិនស័ក្តិសមទាល់តែសោះជាអ្នកនយោបាយ។ ការដាក់ចំណាត់ថ្នាក់បែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី ដែលជាទណ្ឌិតរត់ចោលស្រុក បានប្រកាសបង្កើតចលនាតស៊ូខុសច្បាប់ក្រៅប្រទេស និងបានប្រឌិតព័ត៌មាន មួលបង្កាច់ថ្នាក់ដឹកនាំកំពូលកម្ពុជា ថាបានកាត់ទឹកដី កាត់កោះឱ្យទៅប្រទេសជិតខាង។

លោក យឿន យឿត អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជា បានពោលឡើងថា មនុស្សគេយកសម្តី បើពោលពាក្យអប្រីយ៍ សម្តីនឹងក្លាយជាទោស? លោកពោលឡើងបែបនេះ គឺបាញ់ឆ្ពោះសំដៅទៅលើលោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលអ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជារូបនេះពោលឡើងបន្ថែមទៀតថា បើមិនខុសនឹងច្បាប់ ក៏វាខុសនឹងសីលធម៌ សុជីវធម៌សង្គមដែរចំពោះអ្វីដែលបុគ្គលរូបនេះបានលើកឡើង និងធ្វើសកម្មភាពជាបន្តបន្ទាប់។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃពុធនេះ លោក យឿន យឿត បានសរសេរថា៖ «ទណ្ឌិតក្បត់ជាតិ សម រង្សី និងបក្ខពួក ជាអ្នកនយោបាយវង្វែងប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ ក្រុមជនក្បត់ជាតិសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង គួរតែខ្មាសប្រជាពលរដ្ឋកម្ពុជាដែលមានការចេះដឹង និងយល់ច្បាស់ពីតម្រូវការសុខសន្តិភាព និងការអភិវឌ្ឍ ហើយមិនដើរតាមការញុះញង់ ភូតកុហករបស់ពួកខ្លួនឡើយ»។ សម្រាប់លោក យឿន យឿត ទង្វើដែលលោក សម រង្ស៊ី បានបន្សល់ទុកក្នុងឆាកនយោបាយខ្មែរជិត៣០ឆ្នាំមកនេះ សមល្មមនឹងពលរដ្ឋខ្មែរដឹងច្បាស់ថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយចោលម្សៀត និងជាជនចង្រៃជាតិ។

លោក សម រង្ស៊ី គឺជាអ្នកនយោបាយចោលម្សៀត និងជាជនចង្រៃជាតិនេះ គឺអ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជា យឿន យឿត លើកឡើងនូវហេតុផល៤ចំណុចមកធ្វើជាសំអាង។ ទី១. លោកថា លោក សម រង្ស៊ី និងបក្ខពួកខ្លូន ជាអ្នកនយោបាយគ្មានសីលធម៌ គ្មានគុណធម៌ ជាជនចង្រៃជាតិ មិនដែលបានជួយកសាង និងអភិវឌ្ឍជាតិទេ ពោល គឺពឹងបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ប្រទេសជាតិខ្លូនឯង។ ចំណែក ទី២. លោក សម រង្ស៊ី និងបក្ខពួកខ្លូន ជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ និយាយជារួម គឺឃើញមួយថ្ងៃ គិតមួយថ្ងៃ ធ្វើមួយថ្ងៃ។
ដោយឡែក ចំណុចទី៣. លោក យឿន យឿត បានអះអាងថា លោក សម រង្ស៊ី និងបក្ខពួករបស់ខ្លូន ដែលប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជាអ្នកនយោបាយចាញ់ចាស់វស្សា«ចាញ់រហូត និងចាញ់អាជីព» និងចំណុចទី៤ គឺលោក សម រង្ស៊ី និងបក្ខពួកខ្លួន ធ្វើនយោបាយដោយគ្មានគោលជំហរច្បាស់លាស់ និងនិយាយឱ្យតែរួចពីមាត់ ហើយគ្មានការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនកម្ពុជាបន្តិចសោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់