នយោបាយ
អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានអះអាងថា ក្រុមអ្នកនយោបាយរត់ចោលស្រុក ដែលមាន លោកស្រី មូរ សុខហួរ ដែលជាបក្ខពួកទណ្ឌិត សម រង្ស៊ី នៅតែយកលេសឈឺឆ្អាលរឿងព្រំដែន ដើម្បីញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្ដែផែនការពួកគេត្រូវបរាជ័យជាបន្តបន្ទាប់។

លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកមូរ សុខហួរ នៅតែមិនចោលក្បួនញុះញង់ អុចអាលពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ ជាពិសេសពួកគាត់ព្យាយាមយកលេសបញ្ហាព្រំដែន រឿងទឹកដីផ្សេងៗទៀត ដើម្បីបំផុសបំផុលពលរដ្ឋឱ្យចូលដៃជើងជាមួយពួកគាត់ក្បត់ជាតិដែរ»។
លោកថា៖«ខ្ញុំសង្កេតឃើញថា ចេតនាអាក្រក់ពួកគាត់ដូចជា អ្នកស្រី មូរ សុខហួរនេះជាដើម គឺអ្វីដែលមូរ សុខហួរ បំផ្លើសការពិតនេះគឺដើម្បីបម្រើឱ្យរបៀបវារៈនយោបាយរបស់ចៅហ្វាយនាយបរទេស និងបក្ខពួករបស់ខ្លួន ញុះញង់ប្រជាពលរដ្ឋឱ្យបះបោរប្រឆាំងនឹងរដ្ឋអំណាចស្ថិតនៅក្នុងទិសដៅបដិវត្តន៍ពណ៌ដែល ពួកគេបានរៀបចំតាំងពីឆ្នាំ ២០១៣មក»។
អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមរូបនេះបន្ថែមថា លោកស្រី មូរ សុខហួរ នៅតែបន្តងប់ងល់នឹងមនោគមវិជ្ជា លាបពណ៌ រើសអើងឱ្យស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯង ឃុបឃិតជាមួយបរទេស និងប៉ុនប៉ងឡើងគ្រប់គ្រងអំណាចតាមរយៈបដិវត្តន៍ពណ៌ដែលមានហិង្សានិយម ឬក៏មានលក្ខណៈមិនប្រជាធិបតេយ្យ។
លើសពីនេះ លោកថា លោកស្រី មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់គោលការណ៍ប្រជាធិបតេយ្យដែលត្រូវគោរពមតិភាគច្រើននៃប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស និងមិនត្រូវមាក់ងាយលាបពណ៌ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលគាំទ្រលើបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍឡើយ។

លោក អ៊ុន តារា អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយបានថ្លែងថាលោកស្រី មូរ សុខហួរ ក៏ត្រូវរៀនចេះទទួលស្គាល់ការពិតថា ប្រសិនបើកម្ពុជាគ្មានសិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ទំនងជា មូរ សុខហួរ រួមនឹងបក្ខពួកក្បត់ជាតិរបស់ខ្លួន ក៏គ្មានពេលនិយាយញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋរៀងរាល់ថ្ងៃពីបញ្ហាព្រំដែននោះទេ។
លោកបន្តថា ក្រុមអ្នកនយោបាយមាននិន្នាករជ្រុលនិយម លោកស្រី មូរ សុខហួរ បានខិតខំម្តងហើយម្តងទៀតក្នុងការបំផ្លាញកម្ពុជា ឱនក្បាល និងលុតជង្គង់អង្វរជនបរទេស ដើម្បីមកបំផ្លាញសេដ្ឋកិច្ចជាតិ និងប្រឆាំងផលប្រយោជន៍ពលរដ្ឋខ្មែរ។ ដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន ក្រុមអ្នកនយោបាយរត់ចោលស្រុកមូរ សុខហួរ មិនញញើតនឹងញុះញង់ប្រជាជនសព្វបែបយ៉ាង ក្រោមលេសទឹកដី និងបញ្ហាព្រំដែននោះទេ។
អ្នកវិភាគរូបនេះបញ្ជាក់ថា៖«ពលរដ្ឋខ្មែរពិតជាបានដឹងក្រយៅពិត និងចរិតនយោបាយរេដូចចុងស្រល់របស់ក្រុមជនក្បត់ជាតិមួយក្តាប់តូចដែលដឹកនាំដោយមូរ សុខហួរ សម រង្ស៊ី ហើយពួកគាត់មិនហ៊ានប្រឈមមុខនឹងផ្លូវច្បាប់ និងជាប់ពន្ធនាគារនោះទេ។ សកម្មភាពពួកគាត់ គឺគ្រាន់តែជាលេសដើម្បីធ្វើប្រជាភិថុតិ និងរៃអង្គៀសប្រាក់ពីសកម្មជនប្រឆាំងងប់ងល់របស់ខ្លួនមួយចំនួនប៉ុណ្ណោះ»។
ក្រុមអ្នកឃ្លាំមើលបានអះអាងថា លោកស្រី មូរ សុខហួរ កើតជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយយកបញ្ហាព្រំដែនធ្វើជាកម្មសិទ្ធិផ្តាច់មុខ ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ ហើយច្បាប់នៅកម្ពុជានឹងត្រៀមខ្លួនអនុវត្តប្រឆាំងនឹងក្រុមអ្នកមានជំងឹតួឯកទាំងអស់នេះជានិច្ច។ អ្នកឃ្លាំ កត់សម្គាល់ឃើញថា អ្នកនយោបាយដែលមាននិន្នាការជ្រុលនិយម មូរ សុខហួរ និងបក្ខពួកមួយក្ដាបតូចរបស់គាត់ តែងតែបង្កើតព្រឹត្តិការណ៍ និងបើកឆាកល្ខោននៃការរៀបចំផែនការវិលចូលកម្ពុជាវិញ ដើម្បីងាយស្រួលក្នុងការដើររៃអង្គាស់ប្រាក់ដាក់ហោប៉ៅខ្លួនឯងផង និងដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិផង៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?