នយោបាយ
«ការកសាងគ្រឹះនៃការទុកចិត្តគ្នា» នៅតែជាអ្វីដែលកម្ពុជា-អាមេរិកត្រូវការដើម្បីជំរុញទំនាក់ទំនង
ស្ថានទូតអាមេរិកបានបង្ហោះនូវសារមួយនៅព្រឹកថ្ងៃសុក្រនេះមួយថ្ងៃបន្ទាប់ពីប្រតិភូទូតបានជួបពិសារអាហារពេលព្រឹកមួយជាមួយអនុប្រធានទី១ ព្រឹទ្ធសភា លោក អ៊ុច បូរិទ្ធ ដោយបានលើកឡើងថា តម្រូវការនៃការ «កសាងគ្រឹះនៃការទុកចិត្តគ្នា» គឺជាអ្វីដែលភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល៧៥ឆ្នាំមកនេះ។

គណៈប្រតិភូអាមេរិកដឹកនាំដោយលោកស្រីភារធារី Bridgette Walker បានជួបជាមួយអនុប្រធានទី១ នៃព្រឹទ្ធសភា លោក អ៊ុច បូរិទ្ធ ពិសារអាហារពេលព្រឹកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ក៏ដូចជាដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក្នុងឆ្នាំដែលប្រទេសទាំងពីរអបអរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតផងដែរ។
តាមរយៈការបង្ហោះលើហ្វេសបុកផេកស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា៖ «គណៈប្រតិភូទាំងសងខាង បានថ្លែងសង្កត់ធ្ងន់លើតម្រូវការកសាងគ្រឹះនៃការទុកចិត្តគ្នា ដើម្បីសម្រេចបានវិបុលភាព សុវត្ថិភាព និងសន្តិសុខ ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ»។

ទំនាក់ទំនងការទូតរវាងកម្ពុជា-អាមេរិក បានបង្កើតឡើងក្នុងឆ្នាំ១៩៥០ ដោយលោក Donald R. Heath គឺជាឯកអគ្គរដ្ឋទូតអាមេរិកដំបូងនៅកម្ពុជា ដោយបានថ្វាយសារតាំងជូនព្រះករុណាសម្ដេចព្រះបាទ នរោត្តមសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។
អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ យល់ថាការមិនទុកចិត្តគ្នារវាងកម្ពុជា-អាមេរិក អាចបណ្ដាលមកពីកត្តាប្រវត្តិសាស្ត្រ។ ហើយដើម្បីកសាងនូវទំនុកចិត្តគ្នាលោកបណ្ឌិត យង់ ពៅ យល់ថាប្រទេសទាំងពីរត្រូវបង្កើនប្រយោជន៍ឱ្យគ្នា ផ្លាស់ប្ដូរទស្សនកិច្ចរវាងមន្ត្រីកម្ពុជានិងអាមេរិក ព្រមទាំងបើកចំហរស្ដាប់គ្នាទៅវិញទៅមក។
លោកថា៖ «យើងកសាងទំនុកចិត្តគ្នាបានគឺត្រូវស្វែងយល់ពីគ្នាទាំងទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ ទិដ្ឋភាពសង្គមវិទ្យានយោបាយ និងទិដ្ឋភាពនៃការប្រជែងឥទ្ធិពលនៅក្នុងលំហភូមិសាស្ត្រ»។

ក្នុងពិធីអបអរខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតកាលពីថ្ងៃទី២៤ ខែមករា ឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានលើកឡើងពីការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងចំណងមិត្តភាពជាដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរផងដែរ។

ទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងប្រវត្តិសាស្ត្រត្រូវបានគេមើលឃើញថាល្អផងនិងអាក្រក់ផងតែនៅតែអាចរក្សាបាននូវទំនាក់ទំនងរហូតដល់ពេលបច្ចុប្បន្ន ដោយសារភាពរកាំរកូសកន្លងទៅកម្ពុជាក៏ធ្លាប់បានជួលក្រុមហ៊ុនបញ្ជុះបញ្ជូលអាមេរិកដើម្បីជួយដល់ការស្វែងយល់ពីគ្នារវាងអាមេរិកនិងកម្ពុជាផងដែរ។ ថ្មីៗនេះទំនាក់ទំនងត្រូវបានឃើញសញ្ញាវិជ្ជមានជាច្រើន បន្ទាប់ពីមានការចូលចតឡើងវិញនៃនាវាចម្បាំងអាមេរិក USS SAVANNAH ក្រោយខកខាន៨ឆ្នាំមក ហើយសកម្មភាពរួមគ្នារវាងប្រទេសទាំងពីរជាច្រើនក៏គ្រោងបានបង្កើតឡើងវិញផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


