នយោបាយ
អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ
ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកឃ្លាំមើលការការអផិវឌ្ឍន៍សង្គម និងនយោបាយលើកឡើងថា បើទោះបីជាទណ្ឌិត សម រង្ស៊ី និងគ្នីគ្នា ព្យាយាមទាញយកករណីឃាតកម្មលោក លឹម គឹមយ៉ា និងបញ្ហាកោះគុត មកធ្វើជាលេសសម្រាប់បាតុកម្មនៅប្រទេសជប៉ុនក៏ដោយ ប៉ុន្ដែពួកគេបានបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយសារគ្មានពលរដ្ឋចូលរួមធ្វើបាតុកម្មនោះទេ។
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហា នយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា «ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនតែងតែធ្វើនយោបាយបំផុសបំផុល នយោបាយញុះញង់ ដុតរោលដោយខ្វះសច្ចភាព ដូច្នេះអ្នកគាំទ្រ ឬអ្នកដើរតាមហ្នឹង គេពិនិត្យឃើញថា អ្វីដែលលើកឡើងពីក្រុមប្រឆាំងហ្នឹង គឺត្រូវបានគេវាយតម្លៃ ឬក៏ពិនិត្យទៅ ឃើញថា វាមិនពិត ជាការបោកប្រាស់ ទើបធ្វើឱ្យបាត់បង់ជំនឿទៅលើក្រុមហ្នឹង ហើយបាត់បង់បន្ដិចម្ដងៗស្ទើតែគ្មានមនុស្សទៅគាំទ្រ»។

លោកបណ្ឌិតបន្តថា «ចំណែកមូលហេតុដែលគ្មានអ្នកចូលរួមបាតុកម្មមួយទៀត គឺគេដឹងច្បាស់ពីចរិតអ្នកនយោបាយប្រឆាំងហ្នឹង គឺគាត់ធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងផលប្រយោជន៍ជាតិ ព្រោះមានរបៀបវិរៈលាក់ទុកពីក្រោយខ្នង ដើម្បីប្រមូលកញ្ចប់ណាមួយសម្រាប់បម្រើប្រយោជន៍ក្រុមរបស់ខ្លួន ឬប្រយោជន៍មេដឹកនាំរបស់ខ្លួនជាដើម»។
លើសពីនេះ លោកបណ្ឌិត យង់ ពៅ បានមើលឃើញថា ពលរដ្ឋភាគច្រើនបានឃើញយល់ច្បាស់ពីស្ថានភាពអ្នកស្រលាញ់ជាតិពិតប្រាកដ និងអ្នកធ្វើពុធជាស្រលាញ់ជាតិ។ ពលរដ្ឋយល់ថា ការចូលរួមបាតុកម្មដែលគ្មានទិសដៅនោះ គឺធ្វើឱ្យខាតបង់ផលប្រយោជន៍ខ្លួន ខាតទាំងពេលវេលាពួកគាត់ និងខាតបង់ទាំងថវិកាដែលក្រុមអ្នកផ្ដួចផ្ដើមបាតុកម្មតែងតែរ៉ៃអង្គាសន៍ជាប្រចាំពីអ្នកចូលរួម។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ការប្រើប្រាស់ល្បិចកលទុច្ចរិតរបស់លោក សម រង្ស៊ី កន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនក្លាយជាជនរងគ្រោះ និងមួយចំនួនទៀតបានក្លាយជាជនល្មើសដោយមិនដឹងខ្លួន ខ្លះជាប់ពន្ធនាគារ និងមួយចំនួនទៀតរត់ចោលស្រុក។ ដូច្នេះមិនមាននរណាចង់ចូលរួមសកម្មភាពក្បត់ជាតិ ឬក៏គ្មានផលប្រយោជន៍ជាតិនោះទេ»។

លោកបន្តថា ទណ្ឌិត សម រង្ស៊ី នៅតែចិញ្ចឹមចិត្តសងសឹងគំនុំផ្ទាល់ខ្លួនរបស់គាត់ ហើយទាញទម្លាក់ពីរឿងមួយចូលទៅរឿងមួយទៀតទម្លាក់ទៅលើរាជរដ្ឋាភិបាលទាំងរឿង CLV រឿងកោះគុត ករណីឃាតកម្មលោក លឹម គឹមយ៉ា និងរឿងព្រំដែនផ្សេងៗទៀត។ បំណងគាត់តែមួយ គឺសងសឹកគំនុំផ្ទាល់ខ្លួន និងបង្កចលចលក្នុងប្រទេស ដើម្បីគាត់មានឱកាសចូលស្រុកខ្មែរវិញ។
អ្នកឃ្លាំមើលរូបនេះបានអំពាវនាវឱ្យពលរដ្ឋកុំលង់ កុំឈ្លក់វង្វេងជាមួយជនអគតិមួយចំនួនដែលកំពុងតែធ្វើឱ្យប្រជាពលរដ្ឋខាតផលប្រយោជន៍ ខាតពេលវេលា ហើយលោកបានថ្កោលទោសចំពោះជនដែលបានរៀបចំផែនការធ្វើបាតុកម្មដឹកនាំពលរដ្ឋចូលរួមក្បត់ជាតិ។
លោកបានជំរុញឱ្យពលរដ្ឋ និងពលករនៅក្រៅប្រទេស ជាពិសេសនៅកូរ៉េខាងត្បូង ក៏ដូចជានៅជប៉ុន ត្រូវពិចារណាឱ្យបានច្បាស់ បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាឧបករណ៍នយោបាយ ចូលរួមចលនាក្បត់ជាតិ ហើយកុំធ្វើសកម្មភាពទៅតាមការអូសទាញពីក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ។
លោក សម រង្ស៊ី គួរតែមើលឃើញ យ៉ាងច្បាស់ពីទំហំនៃការគាំទ្រយ៉ាងផុលផុសរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសបានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។
កម្លាំងគាំទ្រនេះ គឺជាការបិទអាជីពប្រឆាំងរបស់លោក សម រង្ស៊ី ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗនៅជុំវិញគាត់បានចាកចេញពីគាត់ជិតអស់ទៅហើយ។ លោក សម រង្ស៊ី កំពុងឯកោជាខ្លាំងដែលនាំឱ្យលោកពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង និយាយប៉ាតណាប៉ាតណី លែងខ្វល់ខ្វាយពីផលប្រយោជន៍ជាតិទៅហើយ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ