នយោបាយ
អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ ពលរដ្ឋគួរពហិកាចំពោះយុទ្ធនាការរៃអង្គាសរបស់ទណ្ឌិត សម រង្ស៊ី
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំងមើលការអភិវឌ្ឍន៍សង្គម បានអំពាវនាវឱ្យជាប្រជាពលរដ្ឋ កុំបរិច្ចាគលុយទៅតាមការធ្វើយុទ្ធនាការរ៉ៃអង្គាស់របស់ក្រុមជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដើម្បីយកទៅធ្វើជាដើមទុនបាតុកម្ម និងបង្កើតចលនាបដិវត្តពណ៌ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «ប្រជាពលរដ្ឋយើងមិនគួរចូលរួមបរិច្ចាគលុយកាក់របស់ខ្លួនទៅឱ្យក្រុមជ្រុលនិយមដែលដឹកនាំដោយលោក សម រង្ស៊ី នោះទេ ព្រោះពួកគេធ្វើយុទ្ធនាការរ៉ៃលុយពីពលរដ្ឋ ឬពីសប្បុរសជននានា គឺដើម្បីយកទៅចំណាយលើការធ្វើបាតុកម្មដោយច្បាប់ និងជាផែនការបង្កើតចលនាបដិវត្តពណ៌ផងដែរ»។
លោកបន្តថា «វាជាដង្ហើមចុងក្រោយនៃនយោបាយក្បត់ជាតិពួកគេ តែនៅខ្វះលុយកាក់ក្នុងការធ្វើបេសសកម្មនានានៅក្រៅប្រទេស។ អ៊ីចឹង ! មានតែប្រើប្រាស់យុទ្ធនាការបោកប្រាស់ពលរដ្ឋម្ដងទៀត គឺយុទ្ធនាការរ៉ៃលុយ ហើយយុទ្ធនាការលើកនេះ ក៏មិនខុសពីយុទ្ធនាការកាលពីថ្ងៃទី ៩វិច្ឆិកាឆ្នាំ២០១៩ដែរ ដែលសម រង្ស៊ី ប្រកាសវិលចូលស្រុកវិញ ប៉ុន្ដែជាការពិតលោក សម រង្ស៊ី មិនបានវិលចូលស្រុកវិញទេ ហើយថែមទាំងវិចលុយយកទៅបាត់ទៀត»។
ក្នុងន័យនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំចាញ់បោកលោក សម រង្ស៊ីបន្តទៀត ហើយកុំចំណាយពេលវេលា កម្លាំងកាយចិត្ត និងការចំណាយលុយជាមួយនឹងសកម្មភាពខុសច្បាប់ដូចជា បាតុកម្ម ឬក៏សកម្មភាពដែលបម្រើឱ្យផែនការបដិវត្តពណ៌របស់ជនក្បត់ជាតិ ព្រោះបុគ្គលអ្នកនយោបាយវង្វែងជាតិមួយចំនួននេះមិនដែលគិតពីផលប្រយោជន៍ប្រទេសជាតិនោះទេ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «ជនឆបោកសម រង្ស៊ី ប្រកាសប្រមូលលុយ ១ដុល្លារពីសកម្មជនខ្លួន គឺជាការបោកប្រាស់ និងធ្វើនយោបាយបែបប្រជាភិថុតិ។ សកម្មភាពរបស់គាត់នេះ គឺមិនខុសអ្វីពីការប្រមូលលុយកាលពីព្រឹត្តិការណ៍ ៩វិច្ឆិកាឆ្នាំ២០១៩ ដែលជាថ្ងៃប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ីនោះទេ»។
លោកបានរំឭកពីព្រឹត្តិការណ៍ប្រកាសវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ គឺគ្នីគ្នាលោក សម រង្ស៊ី បានប្រមូលលុយពីអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនបានយ៉ាងច្រើន បូករួមទាំងមូលនីធិបង្កើតទូរទស្សន៍ព្រះអាទិត្យផងដែរ ប៉ុន្ដែរហូតមកដល់ពេលនេះគេមិនទាន់ដឹងនៅឡើយថា លុយមូលនីធិ និងលុយប្រមូលបានក្រោយៗទៀតលោក សម រង្ស៊ី យកទៅទុកឯណា ឬក៏ចាយទៅលើអ្វីខ្លះ។
បើតាមលោក សំ សឿនថា ប្រសិនបើប្រមូលលុយបានច្រើនគួរសមហើយ លោក សម រង្ស៊ី គួរតែបង្ហាញពីតម្លាភាពនៃការចំណាយលុយនោះផង ដើម្បីកុំឱ្យម្ចាស់លុយដែលបានបរិច្ចាគនោះទន្ទឹងរង់ចាំលទ្ធផលលុយកាក់របស់ពួកគាត់។
ជាទូទៅលុយដែលរ៉ៃអង្គាស់បាននោះ គឺទំនងជាប្រើប្រាស់ក្នុងសកម្មភាពកៀរគរមនុស្សធ្វើបាតុកម្ម និងបម្រើសកម្មភាពរៀបចំផែនការបដិវត្តពណ៌នៅកម្ពុជា។
អ្នកឃ្លាំមើលរូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់ចាញ់បោកកន្លងមក គួរតែភ្ញាក់រឭកឈប់ចាញ់បោកលោក សម រង្ស៊ី និងគ្នីគ្នារបស់ក្រុមជ្រុលនិយមទាំងនោះបន្តទៀត។ ពួកគាត់គួរតែងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ននេះ។
ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគោលជំហរច្បាស់ណាស់ថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិមួយក្តាប់តូចបំផ្លាញសន្តិភាពរបស់ប្រជាជនមួយប្រទេសឡើយ។
គួររំឭកថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយស្ទើរតែពេញមួយជីវិត ហើយមានអ្នកហែហមក៏ច្រើនគួរសមដែរ ប៉ុន្ដែមួយរយៈចុងក្រោយនេះអ្នកហែហមរបស់គាត់ស្ទើតែទាំងអស់បានរត់ចោល សម រង្ស៊ី ហើយមួយចំនួនទៀតងាកទៅវាយប្រហារអតីតម្ចាស់របស់ខ្លួនថែមទៀត ដោយសារពួកគាត់ធ្លាប់ចាញ់បោក និងធ្លាប់រងគ្រោះដោយសារទណ្ឌិត សម រង្ស៊ីជាច្រើនមកហើយ៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?