Connect with us

អាជីព

ការងារ​សក្ដិសម​ទាំង ៦​​​ សម្រាប់​មនុស្ស​ចាស់​វ័យ ៦៥ ឆ្នាំ​ឡើង​ទៅ

បានផុស

នៅ

មនុស្សវ័យចំណាស់ភាគច្រើន នៅក្នុងប្រទេសកម្ពុជាមិនសូវជាធ្វើការអ្វីទេក្រោយ​ចូល​និវត្តន៍។​  មូលហេតុ​អាច​ដោយសារបរិបទសង្គមផង និងស្រុកយើងមិនសម្បូរការងារផង ឬ​ជួនកាល​ពួកគាត់​មិន​ដឹង​ថា ខ្លួនត្រូវធ្វើការអ្វីឡើយ។

ទាំងនេះជាការងារពេញនិយមចំនួន ៦ សម្រាប់មនុស្សអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ៖

គណនេយ្យករ / អ្នក​ចាំ​ទទួលការកក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារជាគណនេយ្យករមិនសូវជាហត់នឿយ ហើយទោះបី​មានវ័យចំណាស់​ក៏មិនជាបញ្ហាចោទដែរ។ វាងាយស្រួលដោយអាចធ្វើនៅផ្ទះក៏បាន ឬធ្វើ​នៅតែក្នុង​ការិយាល័យក៏បាន ដោយធ្វើរបាយណ៍ការណ៍ហិរញ្ញវត្ថុ​ របាយការណ៍ចំណូលចំណាយ និងរៀប​ចំ​បញ្ជី​សម្ភារ​ជាដើម។

រីឯអ្នកចាំទទួលការកក់ទំនិញ ឬសេវាកម្ម ឬសំបុត្រកម្សាន្តនិងដំណើរកម្សាន្តក៏អាចធ្វើការពី​ផ្ទះ ក៏ដូចជាមិនប្រកាន់អាយុនោះទេ។

គ្រូបង្រៀនក្រៅ​ម៉ោង​នៅមហាវិទ្យាល័យ

ការងារបង្រៀន មិនមែនសម្រាប់តែបុគ្គលដែលធ្លាប់ជាគ្រូទេ ប៉ុន្តែទោះបីជាចាស់ៗ​មាន​ជំនាញអ្វី​ក៏អាចបង្រៀនបានដូចគ្នា។ នៅ​មហាវិទ្យាល័យមាន​ជំនាញច្រើនប្រភេទ​ដែល​សាលា​ត្រូវការ ដោយមិនតម្រូវទាល់តែមនុស្សមានជំនាញអប់រំឡើយ ព្រោះថា​អ្នក​ចូល​និវត្តន៍​មាន​បទពិសោធន៍ច្រើន ដូច្នេះពួកគាត់អាចយកចំណេះជំនាញដែលខ្លួនមាន​និងធ្លាប់​ឆ្លង​កាត់​ទៅ​ចែករំលែក​ដល់​និស្សិត​បាន។

អ្នកសម្របសម្រួលកម្មវិធី / អ្នករៀបចំផែនការ

ពិធីការ ការប្រគុំតន្ត្រី និងកម្មវិធីទូរទស្សន៍។ល។ សុទ្ធសឹង​តែត្រូវការមនុស្សចាស់​ជួយ​ផ្ដល់​យោបល់ ជួយ​ដឹកនាំ ​ឬជួយរៀបចំគម្រោង។ ហេតុនេះ កុំគិតថា​ ការងារ​សម្របសម្រួល​ចាំបាច់​តែក្មេងៗមានកម្លាំង ផ្ទុយ​ទៅវិញវាក៏​សក្ដិសម​ជាមួយមនុស្សចាស់ចូលនិវត្តន៍ផងដែរ។

អ្នកប្រឹក្សា

គ្រប់ក្រុមហ៊ុន ​​ស្ថាប័ន សាលារៀន និងអាជីវកម្ម មិនអាចខ្វះបានទេ អ្នកប្រឹក្សា ដើម្បីស្វែងរកការពិគ្រោះយោបល់សម្រាប់ជួយក្នុងគម្រោងជាក់លាក់មួយ។ ការងារនេះសក្តិសមខ្លាំងណាស់សម្រាប់មនុស្សវ័យ ៦៥ ឆ្នាំឡើងទៅ ព្រោះបទពិសោធន៍ពួកគាត់មានពេញខ្លួនតែម្ដង ហើយម្យ៉ាងទៀតការងារនេះក៏មិនពិបាកទៅធ្វើការឲ្យពេញម៉ោងដែរ។

អ្នកលក់​រាយ

ក្លាយជាបុគ្គលិកផ្នែកលក់រាយក្នុងម៉ាត ឬផ្សារទំនើប មានអីចាំបាច់គិតពីវ័យដែរ! អង្គុយលក់ស្រួលៗ ចាំតែគិតលុយទៅបានហើយ។  អ្នកខ្លះយល់ថា ជាអ្នកលក់ទាល់តែនៅក្មេង ស្អាត ទើបអាចលក់ដាច់ ប៉ុន្តែតាមពិត អ្នកណាៗក៏អាចក្លាយជាអ្នកលក់បានដូចគ្នា សំខាន់មនុស្សចាស់ចេះលក់ដោយរួសរាយរាក់ទាក់ និងមានអំណត់ជាមួយភ្ញៀវជាងក្មេងៗ។

ជំនួយការគ្រូ

ជំនួយការគ្រូ  មិនមែនធ្វើការជាអ្នកបង្រៀនទេ តែជួយត្រួតពិនិត្យការងារគ្រូ ត្រួតពិនិត្យនិងជួយមើលការខុសត្រូវជាមួយសិស្សានុសិស្សជាដើម។​ វាជាការល្អមួយ ប្រសិនអ្នកចូលនិវត្តន៍ធ្លាប់ជាគ្រូបង្រៀន ឬជាមនុស្សស្រឡាញ់ក្មេងៗ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Investopedia

ចុចអាន៖ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

ចុចអាន៖មេដឹកនាំ​ល្អ​គឺ​អ្នក​ដែល​អាច​បង្កើត​មេដឹកនាំ​បន្ត​ជា​ច្រើន​ទៀត​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម