អាជីព
យុទ្ធសាស្រ្ត ៥ យ៉ាងដើម្បីបង្កើនលទ្ធផលការងារខ្លាំងនិងកាន់តែរលូន
ធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារ និងដំណើរការប្រចាំថ្ងៃនៃអាជីពយើងម្នាក់ៗកាន់តែយ៉ាងរលូន មិនមានរូបមន្តជាក់ច្បាស់ទេ ប៉ុន្តែចូរបង្កើតជាយុទ្ធសាស្ត្រដើម្បីសម្រេចបាន។
នេះគឺជាយុទ្ធសាស្ត្រចំនួន ៥ ដើម្បីទទួលបាននូវផលិតភាពការងារកាន់តែខ្ពស់ និងប្រសើរឡើងជាងមុន។
១. យល់ច្បាស់អំពីគោលដៅ
បើយើងមានគំនិតច្បាស់លាស់អំពីអ្វីដែលចង់សម្រេចបាន នោះនឹងផ្ដល់ឱ្យយើងនូវទិសដៅនិងគោលបំណង។ ភាពច្បាស់លាស់នឹងចាត់វិធានការបានភ្លាមៗ ដោយសរសេរគោលដៅដែលយើងចង់សម្រេចក្នុងរយៈពេលខ្លីនិងវែង។
យោងគោលដៅទាំងនេះឱ្យបានទៀងទាត់ ហើយត្រូវប្រាកដថា យើងកំពុងកត់សម្គាល់ការរីកចម្រើន ដែលកំពុងធ្វើបច្ចុប្បន្ននេះ។
២. រៀបចំផែនការរាល់ថ្ងៃនៅពេលយប់មុនគេង

អ្វីដែលអាចកើតឡើងជាញឹកញាប់នៅកន្លែងធ្វើការ គឺការងាររញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់។ បើយើងមិនមានផែនការសកម្មភាពប្រចាំថ្ងៃទេ នោះយើងនឹងមានប្រតិកម្មស្មុគស្មាញ ហើយអាចបញ្ចប់ការងារសាំញាំប្រញាប់ប្រញាល់នៅកន្លែងធ្វើការ។
ការធ្វើការប្រញាប់ៗនៅកន្លែងធ្វើការ ធ្វើឱ្យយើងឃ្លាតឆ្ងាយពីភារកិច្ចសំខាន់ៗដែលត្រូវធ្វើ ហើយជាលទ្ធផលផលិតភាពការងារនឹងទទួលរងសំពាធ។ ដូច្នេះគួរចំណាយពេលរាល់យប់ ដើម្បីរៀបចំផែនការនៅថ្ងៃបន្ទាប់។
៣. បង្កើតផែនការនៃសកម្មភាពប្រចាំថ្ងៃ

អ្វីដែលត្រូវធ្វើក្នុងមួយថ្ងៃគឺត្រូវសរសេរផែនការ សកម្មភាពរបស់យើងដោយលំអិតពីពេលវេលានៃកិច្ចការសំខាន់ៗត្រូវបំពេញបន្ទាប់។ ប៉ុន្តែកុំចំណាយពេល ១០០% របស់យើងទៅលើគោលដៅនិងភារកិច្ចដែលត្រូវបំពេញរាល់ថ្ងៃពេក តែត្រូវបែងចែកពេលវេលាទៅទំនាក់ទំនង ហើយឆ្លៀតចំណាយពេលជាមួយមិត្តរួមការងារខ្លះ។
មានទំនាក់ទំនងល្អនៅកន្លែងធ្វើការ គឺជួយរួមចំណែកយ៉ាងសំខាន់ ដែលអាចធ្វើឲ្យប្រសើរឡើងនូវការអនុវត្តការងារកាន់ល្អជាងមុន។
៤. ទទួលខុសត្រូវចំពោះសកម្មភាពខ្លួនឯង
ចិត្តដែលមិនដឹងខ្លួនរបស់យើង ជាទូទៅមិនចូលចិត្តការផ្លាស់ប្ដូរ ហើយធ្វើអ្វីគ្រប់យ៉ាងទៅតាមអំណាចរបស់វា ដើម្បីបង្វែរអារម្មណ៍យើងឱ្យងាកចេញពីជីវិត។ រាល់ជំនឿដែលដាក់កម្រិតលើខ្លួនឯង គឺជាការភ័យខ្លាចនិងគំនិតអវិជ្ជមានដែលមាននៅក្នុងចិត្តមិនច្បាស់។ កុំស្ដាប់វាឲ្យសោះ!
ប្រើអំណាចដើម្បីរក្សាខ្លួនឯងឱ្យនៅលើផ្លូវត្រង់ ដោយការចែករំលែកជាមួយក្រុមនិងមិត្តរួមការងារ ពីគោលដៅគំនិតនិងបទពិសោធន៍ អំពីវិធីដើម្បីកែលំអការអនុវត្តការងារ។ បើមានសញ្ញាដែលគំរាមកំហែងដល់ការរីកចម្រើន សូមបិទវាឱ្យលឿន។
៥. អបអរភាពជោគជ័យខ្លួនឯង

ការគ្រប់គ្រងផ្នត់គំនិតរបស់យើង គឺជាកូនសោដែលស្ថិតនៅលើផ្លូវនៅខាងមុខ។ វិធីល្អបំផុតដើម្បីរក្សាសន្ទុះគឺអបអរសមិទ្ធផល ដែលយើងបានបំពេញ។
កម្រិតនៃការលើកទឹកចិត្តខ្លួនឯង គឺជាកត្តាសំខាន់ដែលយើងចង់បន្តដើរទៅមុខ ព្រមជាមួយនឹងជោគជ័យនៅថ្ងៃបន្ទាប់និងថ្ងៃក្រោយទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Lifehack
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


