អាជីព
៣ ចំណុចត្រៀមឱ្យរួចរាល់ សម្រាប់អ្នកសម្ភាសន៍ការងារលើកដំបូង
បន្ទាប់ពីជាប់លើ CV អ្នកនឹងត្រូវឆ្លងកាត់មួយដំណាក់កាលទៀត មុននឹងអាចចូលបម្រើការជាបុគ្គលិកក្នុងស្ថាប័នដែលអ្នកបានដាក់ធ្វើការ។ ការសម្ភាសន៍ជាដំណាលកាលទី២ ហើយក៏ជាដំណាក់កាលសំខាន់ អាចជួយរុញច្រានឱ្យអ្នកធ្លាក់ ឬជាប់ជាបុគ្គលិករបស់គេបានឬមិនបាន។
ប្រសិនបើអ្នកប្រព្រឹត្តកំហុសក្នុងពេលសម្ភាសន៍ អ្នកមុខតែបរាជ័យ ពិបាកដាក់ពាក្យកន្លែងថ្មី ឬសម្ភាសន៍ដដែលៗ នៅតែមិនជាប់។ ដូច្នេះ ដើម្បីទទួលបានឱកាសការងារខ្ពស់ក្នុងពេលសម្ភាសន៍ជាលើកដំបូង គួរត្រៀមខ្លួន ៣ ចំណុចនេះឱ្យរួចរាល់។
១. កុំយឺតយ៉ាវ

ពេលវេលាសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាអាជីពនានា។ អ្នកសម្ភាសន៍គ្រប់ស្ថាប័នតែងតែមើលចំណុចនេះមិនដែលខាន នៅថ្ងៃទៅសម្ភាសន៍បុគ្គលិកថ្មីរបស់ខ្លួន។ ប្រសិនថ្ងៃដំបូង អ្នកយឺតយ៉ាវបាត់ទៅហើយ គេមុខតែកត់ចំណាំថា អ្នកមិនសូវឱ្យតម្លៃពេលវេលា។ កុំយឺតឱ្យសោះ ក្នុងថ្ងៃសម្ភាសន៍ការងារ មិនថាជាការងារដំបូង ឬការងារទីប៉ុន្មានក៏ដោយ ព្រោះអ្នកនឹងធ្លាក់ក្រេឌីត។
២. កុំស្លៀកពាក់មិនសមរម្យ

មុនពេលទៅសម្ភាសន៍ អ្នកគួរតែមើលលើការស្លៀកពាក់ ទៅតាមស្ថានភាពការងារ រឺក៏មុខតំណែងរបស់ខ្លួនឱ្យមែនទែន។ ត្រៀមស្លៀកពាក់សមរម្យជានិច្ច ព្រោះវាបង្ហាញនូវសេចក្កីថ្លៃថ្នូរ និងរបៀបរៀបរយរបស់អ្នក។ ចាំថា មនុស្សមើលដំបូងគឺរូបរាងនេះឯង ដូច្នេះការស្លៀកពាក់ស្អាតបាត ក៏បង្ហាញពីគុណតម្លៃរបស់អ្នកដែរ។
៣. កុំបើកសំឡេងរោទិ៍ទូរសព្ទ

ត្រូវប្រាកដថា មុនចូលបន្ទប់សម្ភាសន៍ អ្នកបានបិទសំឡេងរោទិ៍ទូរសព្ទស្រេចបាច់ហើយ។ ប្រសិនបើទូរសព្ទរោទ៍ឡើង ពេលកំពុងសម្ភាសន៍ វាអាចបង្អាក់កិច្ចសន្ទនារវាងអ្នកជាមួយអ្នកសម្ភាសន៍។ គេមុខតែមិនប្រកាន់ណាស់ណាទេលើបញ្ហានេះ តែវាជាសុជីវធម៌របស់អ្នក ក្នុងការសន្ទនាជាមួយអ្នកដទៃ ហើយឆ្លុះបញ្ចាំងថា អ្នកគោរពដទៃប៉ុនណាផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្រូវប្រុងប្រយ័ត្ន! បីយ៉ាងបណ្តាលឱ្យធ្លាក់សម្ភាសន៍ការងារភ្លាមៗ
ចុចអាន៖ ល្បិចប្រើពេលសម្ភាសន៍ធានាធ្វើឲ្យគេចង់ជ្រើសរើសយើងរំលងបេក្ខជនផ្សេង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


