អាជីព
ត្រូវប្រុងប្រយ័ត្ន! បីយ៉ាងបណ្តាលឱ្យធ្លាក់សម្ភាសន៍ការងារភ្លាមៗ
ការធ្វើសម្ភាសន៍ មិនមែនជារឿងងាយស្រួលទេ ទោះបីជាយើងមានស្លាកស្នាមពូកែ មានបទពិសោធន៍ក្រាស់ក្រែលយ៉ាងណាកុំប្រហែសឱ្យសោះត្បិតអីបើវាមិនសំខាន់គេមិនធ្វើសម្ភាសន៍ឡើយ។ ជាទូទៅប្រសិនសម្គាល់ឃើញយើងមានជំនាញល្អហើយពេញចិត្ត គេអាចនឹងជួបសម្ភាសន៍ផ្ទាល់មាត់ដើម្បីពិនិត្យមើលអកប្បកិរិយា អត្តចរិតនិងលទ្ធភាពទំនាក់ទំនង ឬសមត្ថភាពធ្វើការជាក្រុម ក្នុងខ្លួនយើងដែលជាជំនាញដ៏កំពូលនាពេលបច្ចុប្បន្នហៅកាត់ថា «Soft Skill»។
ប្រសិនអ្នកធ្វើរឿងបីយ៉ាងនេះដោយដឹងឬមិនដឹងខ្លួនក្តីងាយនឹងត្រូវគេទម្លាក់ចោលភ្លាមបាន៖
១- ចម្លើយមិនចំសំណួរ

ឆ្លើយខុសប្រធានបទ ឱ្យតែបានឆ្លើយ គឺកំណត់នូវសមត្ថភាពផ្តោត (Focus) របស់យើងចេញមកច្បាស់ដូចថ្ងៃ។ នៅពេលចូលរួមការងារ អ្នកចាកប្រធានច្រើនបង្កឱ្យលំបាកខាតពេល និងជូនកាលអាចនាំទំនាស់ក្នុងអង្គប្រជុំ ឈឺក្បាលវិលមមុខដូចពាក្យថា «ភ្លាវ» ពិបាកធ្វើការជាមួយគេឯង។ ចូរបង្វឹកការស្តាប់សំណួរឱ្យបានច្បាស់លាស់ ហើយអាចសួរបញ្ជាក់ឡើងវិញក្នុងករណីស្តាប់មិនយល់ កុំប្រថុយឆ្លើយឲ្យតែបាន ឬឆ្លើយទាំងមិនច្បាស់កំពុងនិយាយអំពីអ្វី។ ការឆ្លើយចំសំណួរត្រូវឆ្លើយចំពាក្យគន្លឹះក្នុងសំណួរនោះ ឧទាហរណ៍គេសួរថា ហេតុអ្វីបានមាសឡើងថ្លៃលឿនជាងផ្ទះ? ពាក្យគន្លឹះគឺមានបី ផ្ទះ មាស និងឡើងថ្លៃ ។ ការឆ្លើយតប មិនអាចនិយាយផ្តើមចេញពីពាក្យផ្សេងក្រៅពីពាក្យគន្លឹះទាំងបីនេះទេ គួរចាប់ផ្តើមឆ្លើយថា «ព្រោះមាស ឬព្រោះផ្ទះ ឬការឡើងថ្លៃ»។
២- និយាយបូរបាច់ការងារក្រៅពីតួនាទីដែលខ្លួនកំពុងសម្ភាសន៍

ប្រសិនយើងចេះគូរប្លង់ហើយកំពុងដាក់ពាក្យជាលេខាធិការ ឬគណេនេយ្យ រឿងគូរប្លង់នឹងក្លាយជាអសារឥតការហើយ។ មិនថាយើងពូកែប៉ុនណា ឱ្យតែមិនទាក់ទងនឹងមុខងារដែលយើងកំពុងសម្ភាសន៍ មិនបាច់យកមកនិយាយទេ ព្រោះមិនអាចបន្ថែមពិន្ទុ ថែមទាំងនាំឱ្យគេឆ្ងល់ថា ហេតុអ្វីធ្វើការខុសជំនាញទៀត?
៣- និយាយរអ៊ូពេលឃើញបទបរិយាយការងារ

មនុស្សដែលឃើញJob descriptions ស្រែកថាច្រើន ឬបង្ហាញអាកប្បកិរិយាខ្លាចនឿយហត់ ធ្វើម្តេចនឹងមានគេផ្សងព្រេងទទួលយកមកជាបុគ្គលិក? ប្រសិនសូម្បីមិនទាន់ប្រលូកផង ក៏រអ៊ូទៅហើយ តើអ្នកណាចង់ខាតពេលសាកល្បងជាមួយយើង។ ម្យ៉ាងវិញទៀត បុគ្គលិកសម្បូរពាក្យបណ្តឹងមិនសុខចិត្ត និងមានរឿងច្រើនមិនសមហេតុផល ជាអ្វីដែលអ្នកគ្រប់គ្រងខ្លាចរអាជាងគេ។ ក្នុងការប្តឹងតវ៉ាការងារ ប្រសិនបើកើតឡើងដើម្បីប្រយោជន៍រួមនោះ នឹងមានការរីកចម្រើន តែបើជាអាកប្បកិរិយាផ្ទាល់ខ្លួនរបស់បុគ្គលិកដែលកង្វះសកម្មភាពធ្វើការជារួម នឹងនាំឱ្យខាតពេល ខាតចិត្តខាតធនធានច្រើន៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ ជំនាញបច្ចេកទេសទាំង ៨ ជាតម្រូវការដ៏ធំនាពេលអនាគត មិនអាចខ្វះបាន
ចុចអាន៖ ៣ ចំណុចត្រៀមឱ្យរួចរាល់ សម្រាប់អ្នកសម្ភាសន៍ការងារលើកដំបូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


