អ្នកគ្រប់គ្រងដែលបុគ្គលិកភាគច្រើន​ស្រមៃចង់បានធ្វើការជាមួយ – Kampuchea Thmey Daily
Connect with us

អាជីព

អ្នកគ្រប់គ្រងដែលបុគ្គលិកភាគច្រើន​ស្រមៃចង់បានធ្វើការជាមួយ

Published

on

មនុស្ស​ពីមុនយល់ខុសថា និយោជិកចង់ធ្វើការជាមួយមេ ណាពូកែស៊ីសស៊ូសចែកលុយ មេដែល​នាំំផឹកស៊ី ទៅច្រៀងខារ៉ាអូខេ ឬបង្កបក្សខ្លាំង បក្សខ្សោយចុះឡើង។ ករណីទំាងនេះ​ច្រើនកើតមាន​ក្នុងប្រទេសក្រីក្រ កម្រិត​យល់ដឹងទាប​ ឬសង្គមមួយ​ដែលទើប​តែងាកចេញ ពីសង្គ្រាម​ថ្មីៗ។

ចំណែក​ប្រទេស​ដែល​មាន​អ្នកចេះដឹងច្រើន និងចាប់ផ្តើម​បំឡែងខ្លួន​ទៅជាសង្គមសេដ្ឋកិច្ច​រឹងមាំ គេសម្គាល់អ្នកគ្រប់គ្រងល្អ ដែល​មនុស្សជាច្រើន​ចង់ដើរ​តាម​ តាមរយៈ៖

១ មាន​ចក្ខុវិស័យ


អ្នកដឹកនាំល្អ មានយុទ្ធសាស្ត្រ ជាជាងអង្គុយ​ធ្វើការដូចកូនចៅហើយរអ៊ូរទាំ។ ពួកគេ​ត្រូវចេះបង្កើតទស្សនវិស័យ  និងបង្រួបបង្រួមកូនចៅ ឱ្យ​រួបរួមនិងធ្វើដំណើរទៅមុខ​ដោយ​ភ្លឺស្វាង។

កង្វះទិសដៅ ឬដើរទំាង​ងងឹត​ងងល់ ធ្វើឱ្យសមាជិកក្រុមមានអារម្មណ៍ច្របូកច្របល់អំពីនិង​ឃើញគ្រប់យ៉ាងថាជា​បញ្ហា។ ពួកគេមិនដឹងថា គំនិតផ្តួចផ្តើមណាដែលត្រូវធ្វើតាម ហើយ​ការងារ​ ណាមួយ ជាអាទិភាពទំាងអស់។ ក្នុងនាមជាអ្នកដឹកនាំត្រូវការចក្ខុវិស័យច្បាស់លាស់និង​ប្រាកដនិយម។

២ ចេះទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព


ការប្រាស្រ័យទាក់ទងរបស់និយោជិកនិង​នយោជក គឺជាមូលដ្ឋានគ្រឹះនៃការដឹកនាំប្រកបដោយប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺការប្រាស្រ័យទាក់ទង ពន្យល់អំពី​គោលដៅការងារ ឱ្យគ្រប់គ្នា​ជ្រះមន្ទិល និងមានភាព​ច្បាស់លាស់មិនលាក់លៀម គ្នាគេគ្នាអញ ។

៣ មាន​ជំនាញត្រូវ​នឹងមុខងារ


គេ​ពិបាកក្នុងការគោរពណាស់ អ្នកគ្រប់គ្រងដែលចេះតែនិយាយ មិនអាចធ្វើអ្វី​បាន។  វាដូចជាមាននាវិកដែលមិនធ្លាប់រៀនពីរបៀបបើកទូកឬចេះបើកសោះកំពុង​តែកាន់ចង្កូត​នាវារបស់យើង។ ប្រសិនបើអ្នកដឹកនាំមិនមានជំនាញក្នុងការស្វែងយល់ពីឧស្សាហកម្មដែលខ្លួន​កំពុង​ធ្វើ និងគ្រាន់តែមាន​ទំនាក់ទំនងល្អជាមួយ​ម្ចាស់ទុន ហើយ​មកកាន់ការធំ ពួកគេនឹងនាំមក​នូវ​ហានីភ័យ។ ការធ្វើប្រតិភូកម្មប្រកបដោយប្រសិទ្ធភាពនិងបង្កើតតារា​ពេលវេលាដើម្បីធានាថាគោលដៅត្រូវបានបំពេញ ទាល់តែ​អ្នកដែល​ទម្លាក់ការងារឱ្យ​គេនោះ​ចេះដែរ មិនមែន​ចង្អុលប្រើ​ក៏ហើយស្រេចនោះទេ។

៤ ទំនុកចិត្ត


អ្នកជាមេគេ ដូច្នេះអ្នកមិនអាចអោយបុគ្គលិករបស់ខ្លួនចេញមុខទទួលខុសជំនួស​បានទេ។ ទំនុកចិត្ត មិនត្រឹមតែជាលក្ខណៈសម្បត្តិ​ធម្មជាតិរបស់មនុស្ស​​ទេ តែវាក៏​​ជាភាព​ដ៏អស្ចារ្សមួយក្នុង​ភាពជាអ្នកដឹកនាំ។  ទំនុកចិត្តកើតចេញពីការស្គាល់ខ្លួនឯងច្បាស់។ ប្រសិនបើអ្នកយល់ពីចំណុចខ្លាំងរបស់អ្នក គ្រប់យ៉ាង​នឹង​ងាយក្នុងការ ទទួលបានជោគជ័យ។

៥ ភាពយុត្តិធម៌


គ្មានអ្វីដែលធ្វើឱ្យនិយោជិកខកចិត្តច្រើនជាង ការលំអៀងដ៏​បំពុលពេញទីធ្វើការ​នោះទេ។ អ្នកចូលចិត្ត​បុគ្គលិកដែលរួមតុផឹកស្រា ជាជាងបុគ្គលិកដែលអង្គុយ​ធ្វើការ​? អ្នកចូលចិត្ត​បុគ្គលិកពូកែ​អេបអ​បរាយការណ៍? អ្នកមិនសមជាមេគេនៅឡើយ។ការ​ពេញចិត្តសមាជិកក្រុមខ្លះ លើសពីអ្នកដទៃជាមនោសសញ្ចេតនា បុគ្គល អ្នកត្រូវចេះ បង្កើតព្រំដែនហើយ​កុំ​ឱ្យវាមាន​ឥទ្ធិពលមកលើការសម្រេចចិត្តអាជីព។

៦ ការគោរព

អ្នកមាន​លុយ​ប៉ុណ្ណាក្តី អ្នកនៅតែទិញការគោរពពីបេះដូងមិនបានទេ។ អ្នកដែល​សំពះអ្នកព្រោះលុយ ​គឺព្រោះ​ចងបានលុយពីអ្នក តែ​នេះ​មិនអាច​ហៅខ្លួន​ឯងថាជាមេដឹកនាំឡើយ៕

ប្រែសម្រួល៖ តុង​ឡុង​

ចុចអាន៖ សម្ភាសតួនាទីចាប់ពីថ្នាក់គ្រប់គ្រងឡើង ត្រៀមចម្លើយសំណួរ ៥ នេះបានសិន ចាំទៅ!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ30 mins ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ39 mins ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ53 mins ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ1 hour ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ2 hours ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានពេញនិយម