ចំណេះសម្របខ្លួន adaptability-skills សម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ចំណេះសម្របខ្លួន adaptability-skills សម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ

Published

on

តើអ្នកណាខ្លះធ្លាប់ឮពាក្យ​«ចេះបត់បែន»និងមានឆន្ទៈរៀនជំនាញនេះ​ទេ? ពិតណាស់វាជាផ្នែកមួយ​ក្នុងចំណោមផ្នែកសំខាន់ៗច្រើនទៀតនៃជំនាញទន់។

មនុស្ស​យល់ថា«បត់បែន»ជាន័យអវិជ្ជមាន​ព្រោះខ្លួនគេអវិជ្ជមាន​ពុំមែនមកពីពាក្យនេះទេ

តើអ្នកចេះសម្រប ផ្លាស់ប្តូរ ចរិត​នៅកន្លែងធ្វើការ តាមរបៀបវិជ្ជមានទេ?

តើមានសមត្ថភាព​អាចសាកល្បងដោះស្រាយលំហូរការងារលំបាក បរិយាកាសតឹងតែង​ទេ  បើដូច្នេះមែនយើង​កំពុង​ចេះសម្របខ្លួនហើយ ដែលនេះ​ជាជំនាញទន់មួយក្នុងចំណោមជំនាញ​មានតម្លៃលើទីផ្សារ។

អ្នកដឹកនាំដែលអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរច្រើនមានសុខភាពផ្លូវ​ចិត្តរឹងមាំល្អ​

ហើយជាធម្មតា ពួកគេ​អាច​មានការច្នៃប្រឌិតខ្ពស់ជាងមនុស្ស​ទូទៅ ។ សិល្បៈសម្របខ្លួន បានក្លាយជាទ្រឹស្តីពេញលក្ខណៈនៃ Soft Skill (ជំនាញទន់) និង​មានសារៈសំខាន់ខ្លាំងនាបរិបទបច្ចុប្បន្ន ពីព្រោះនៅពេលដែលបច្ចេកវិទ្យាថ្មីវិវត្ត ក្រុមហ៊ុនដែលបង្កើតឡើងតាម“ វិធីចាស់ៗ” អាចនឹងមានការលំបាកក្នុងការប្រកួតប្រជែងជាមួយថ្មីៗ នៅក្នុងឧស្សាហកម្មដដែលរបស់ពួកគេ។ និយោជិកកំពុងស្វែងរកបុគ្គលិក ដែលអាចបង្ហាញជំនាញសម្របខ្លួនបានរឹងមាំ និងក្លាយជាអ្នកដឹកនាំបន្តដោយប្រើ ជំនាញទាំងនេះ។

តើអ្វីទៅជាជំនាញសម្របខ្លួន? Adaptability skills
ភាពចេះបត់ប្រែប្រួលនៅក្នុងការងារ  មានន័យថា យើង​អាចផ្លាស់ប្តូរដើម្បីទទួលបានជោគជ័យមិនមេនផ្លាស់ប្តូរ​តាមមនុស្សមិនល្អ​ ធ្វើឱ្យខ្លួនឯងទៅជាមិនល្អដែរនោះទេ។ នេះ​ជាជំនាញទន់ដែលនិយោជិកស្វែងរកខ្លាំង នៅពេលជួលបេក្ខជន មិនថាយើងមានជំនាញរឹងពូកែបែបណា ពេលខ្វះខាតជំនាញទន់នឹង​នាំមកនូវបរាជ័យ។   និយោជិកដែលមានតួនាទីដឹកនាំច្រើនតែត្រូវគ្រប់គ្រងកាលៈទេសៈមិនធម្មតានានា  ពួកគេត្រូវរៀនពីរបៀបវិនិច្ឆ័យដ៏មានទំនុកចិត្តក្នុងការសម្រេចចិត្តគ្រា​ដែលពិបាកៗ ហើយផ្អែកលើកម្រិតនៃជំនាញទន់នេះ។

ប្រភេទសំខាន់ៗនៃadaptability-skills


ក្នុងនាមជាអ្នកមាន​ជំនាញទន់ ការសម្របខ្លួនតម្រូវឱ្យមានជំនាញទន់ផ្សេងៗទៀតដើម្បីអនុវត្តដោយជោគជ័យ។ យើង​ត្រូវតែមានលទ្ធភាពរៀនបានរហ័ស ហើយដាក់ការរៀននោះទៅជាសាកល្បងអនុវត្ត។ លើសពីនេះទៀត ត្រូវតែអាចចងចាំអ្វីៗដែលបានរកឃើញ ដើម្បីជួយ​កំណត់និន្នាការនិងធ្វើការសម្រេចចិត្តស្របតាមនោះ។ មនុស្សដែលមានជំនាញសម្របខ្លួន មិនដែលធ្លាក់ទឹកចិត្តដោយការបរាជ័យ។ សម្រាប់ពួកគេការបរាជ័យគ្រាន់តែជាផ្នែកមួយនៃការរៀនសូត្រប៉ុណ្ណោះ។ អ្នកដឹកនាំទាំងនេះតែងតែរៀនសូត្រហើយមានឆន្ទៈក្នុងការប្រថុយ មានន័យថាពួកគេអាចអភិវឌ្ឍខ្លួននិងវិជ្ជាជីវៈ។

១ រៀនដោយខ្លួនឯង

ក្នុងនោះគេនឹង​រៀនដោយខ្លួនឯងចេញពីបទពិសោធន៍ការងារ សហការគ្នា ការ​ត្រិះរិះ​ពិចារណា
ការស្រាវជ្រាវ ការកែលំអជាបន្តបន្ទាប់ យកចិត្តទុកដាក់ចំពោះព័ត៌មានលំអិត ការសង្កេត
ការចងចាំ និង​ការព្យាយាមតស៊ូ។
មនុស្សដែលសម្របខ្លួនបានល្អ កម្រមានសម្ពាធលើរាល់បញ្ហាប្រឈមបែរជារំភើបនឹង​ការពុះពារ ហើយលះបង់ដើម្បីការងាររបស់ពួកគេជានិច្ច​។

២ លើកទឹកចិត្ត​

ពួកគេអាចរក្សាភាពវិជ្ជមាននិងលើកទឹកចិត្តសមាជិកក្រុមរបស់ពួកគេឱ្យផ្តោតអារម្មណ៍ក្នុងកំឡុងពេលលំបាកៗ មាន​ភាពអត់ធ្មត់ប្រឆាំងនឹងភាពតានតឹងចេះចែករំលឺក​ការលើកទឹកចិត្ត គ្រប់គ្រងអ្វីៗដែលកើតឡើងខុសពីការរំពឹងទុក និងមាន​ធនធានចំណេះដឹងកើនឡើង។
ជារឿយៗគោលដៅគឺច្បាស់ ប៉ុន្តែផ្លូវដែលត្រូវទៅដល់ទីនោះមិនមែនងាយរហូត​ទេ។ វិធីធ្វើអាជីវកម្មបែបប្រពៃណីអាចនឹងមិនមានលទ្ធភាពឬមានប្រសិទ្ធិភាពទៀតឡើយបច្ចុប្បន្ននេះ​ យើង​ត្រូវការ​សមត្ថភាពក្នុងការកត់សម្គាល់ សមត្ថភាព​ការច្នៃប្រតិដ្ឋ សមត្ថភាព​ដោះស្រាយ​បានយ៉ាងល្អទៅនឹងកាលៈទេសៈផ្សេងៗ “ខុសគ្នា”។

៣ បើកចិត្តឲ្យទូលាយ

ភាពវិជ្ជមាននិងការមានឆន្ទៈប្រាស្រ័យទាក់ទង  សុចរិតភាព ការប្តេជ្ញាចិត្ត ការកសាងស្មារតីក្រុម ជំនាញ​វិភាគហេតុផល ការយល់ចិត្ត ការគ្រប់គ្រង​ពេលវេលា និងផ្តល់អាទិភាព ការគ្រប់គ្រងទំនាស់ ការគិតបែបយុទ្ធសាស្ត្រ ការទទួលខុសត្រូវ មាន​តម្លាភាព ភាពបត់បែន ភាពសកម្ម ការចេះចរចា ជាផលនៃចិត្តទូលាយ ។ មនុស្ស​មិនបើកចិត្ត មិនដែលមានគុណសម្បត្តិទាំងនេះទេ៕
 

ប្រែសម្រួល៖ សុភា

ប្រភព៖ DreamsTime

ចុចអាន៖ ថ្នាក់នាយកប្រតិបត្តិ (CEO)ទប់កំហឹង​ដោយវិធីសាស្ត្របែបណាខ្លះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ព្រះ​មហាក្សត្រ​ តែងតាំង​លោក អេង ជាសាន​ ជា​អនុរដ្ឋលេខាធិការ​ ក្រសួង​កសិកម្ម និង​តែងតាំងលោក​ ពុំ សុថា ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​

ព័ត៌មានជាតិ8 hours ago

ក្រុមហ៊ុន​មី​ជាតិ​ប្រគល់​ម៉ាស៊ីន QMS និង ទូរទស្សន៍​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​

កីឡា8 hours ago

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ​ផលិត​ធនធានមនុស្ស​គ្រប់គ្រាន់​នឹង​ក្លាយជា​ចៅក្រម អាជ្ញាកណ្តាល​បន្តវេន

ព័ត៌មានជាតិ8 hours ago

លោក គី តិច នឹង​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ បើ​មានការ​សម្រេច​បែបណា​នោះ

ព័ត៌មានជាតិ9 hours ago

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ ដើម្បី​ពង្រឹងស្មារតី​កងទ័ព ត្រូវយក​រូបមន្ត “​យក​គ្រួសារ​ទ័ព ចិញ្ចឹម​ទ័ព តាមរយៈ​ក្រុមហ៊ុន​ឯកជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services