អាជីព
គម្ពីរអាជីពកំពូលទាំង៥សម្រាប់យុវវ័យ
យុវវ័យបញ្ចប់ការសិក្សា រមែងត្រូវការជ្រើសយកការងារធ្វើដោយស្របទៅតាមជំនាញរបស់ខ្លួន។ អ្នកខ្លះបម្រើការជាបុគ្គលិកក្រុមមហ៊ុន ស្ថាប័ន រីឯអ្នកខ្លះក៏ចេញរកស៊ីដោយខ្លួនឯងជាដើម។ មិនថា គ្នាយើងធ្វើការជាអ្វីទេ យើងត្រូវពិចារណាលើចំណុចទាំង ៥ ខាងក្រោមនេះសិន មុននឹងដាក់ចិត្តដាក់កាយចូលក្នុងអាជីពនោះ៖
១. កុំលក់អ្វីដែលសូម្បីតែខ្លួនឯងក៏មិនចង់ទិញ

យុវវ័យ គួរជ្រើសរើសអាជីពណាដែលខ្លួនស្រឡាញ់ និងជឿជាក់ ប្រសើរជាងរើសយកការងារដែលផ្តល់ប្រាក់ចំណូលខ្ពស់។
បើសិនយើងលក់ផលិតផល ឬផ្ដល់សេវាកម្មអ្វីមួយ ត្រូវគិតលើគុណភាព ដោយពុំគួរលក់ផលិតផលអន់ឲ្យអតិថិជន ហើយខ្លួនឯងជាអ្នកលក់បែរជាទៅទិញផលិតផលផ្សេងប្រើ ឬបរិភោគនោះទេ។
បើយើងគ្រាន់តែត្រូវការលុយ ការងារអ្វីក៏អាចធ្វើបានដែរ ប៉ុន្តែបើពិតជាចង់មានអារម្មណ៍ល្អចំពោះការងាររហូតដល់ចាស់ យើងគប្បីជ្រើសរើសកិច្ចការដែលខ្លួនស្រឡាញ់ ពេញចិត្ត ហើយតាមចាប់គោលដៅនោះឲ្យជាប់ជានិច្ច។
២. កុំធ្វើការឱ្យមនុស្សដែលខ្លួនមិនគោរព
ក្រៅពីការជ្រើសរើសការងារដែលខ្លួនមានទំនុកចិត្ត យើងក៏ចាំបាច់ធ្វើការជាមួយមនុស្សដែលពេញចិត្តផងដែរ។ គិតទៅមើល៍! បើមួយថ្ងៃៗជួបតែមុខមនុស្សដែលយើងមិនគោរព តើអារម្មណ៍និងដំណើរការការងារ វារលូនបានយ៉ាងម៉េច? ហេតុនេះហើយ បើយើងមិនឲ្យតម្លៃគេ កុំនៅក្បែរគេ។
៣. កុំធ្វើការឱ្យមនុស្សដែលធ្វើឲ្យខ្លួនមានអារម្មណ៍សម្ពាធ

យុវវ័យ គួរធ្វើការងារឱ្យមនុស្សដែលខ្លួនសប្បាយចិត្តនឹងបម្រើការឱ្យ។ ចៅហ្វាយនាយមិនមែនជាមនុស្សដែលមិនធ្លាប់មានទំនាស់នឹងគ្នាទាល់តែសោះជាមួយយើង ផ្ទុយទៅវិញ រវាងអ្នកទាំងពីរតែងតែរីករាយចំពោះគ្នាជានិច្ច នៅពេលធ្វើការជាមួយគ្នា។ កុំបង្ខំទទួលសម្ពាធដោយសារមេ បើមិនសប្បាយចិត្ត ឬរងបន្ទុកផ្លូវចិត្ត គួរស្វែងរកការងារផ្សេង។
៤. កុំចាប់ផ្តើមដំបូងពីចំណុចកំពូល

ជីវិតត្រូវឆ្លងកាត់ពេលវេលារបស់វាពីមួយជំហ៊ានទៅមួយជំហ៊ាន។ គ្រប់ពេលដែលយើងភ្ញាក់ពីដំណេក ចូរព្យាយាមធ្វើឱ្យថ្ងៃនេះប្រសើរជាងម្សិលមិញបន្តិច។ កុំប្រញាប់ពេក តែត្រូវបង្ហើយកិច្ចការដែលត្រូវធ្វើដោយភាពជឿជាក់ និងមានអារម្មណ៍ល្អ។ ចាប់ផ្ដើមពីចំណុចទាប ប៉ុន្តែត្រូវសំឡឹងមើលឲ្យឆ្ងាយ បន្តិចម្ដងៗ យើងនឹងទៅដល់គោលដៅ។ លើសពីនេះយើងក៏ត្រូវបង្កើនសន្ទុះចំពោះការងារណាដែលខ្លួនជំនាញ។
៥. កុំមួរហ្មងនឹងអ្វីដែលមានក្នុងពេលបច្ចុប្បន្ន

ប្រសិនបើយើងខិតខំតស៊ូខ្លាំងបំផុត រហូតក្លាយជាមនុស្សជោគជ័យ មានលុយចាយមិនអស់ ប៉ុន្តែយើងនៅតែមិនសប្បាយចិត្ត តើការខិតខំនោះមានន័យអ្វី? ដូច្នេះហើយ ការស់នៅបំពេញកិច្ចការដោយសប្បាយចិត្តជាមួយបច្ចុប្បន្នកាលដែលកំពុងមាន ជារឿងដែលយើងគួរទទួលយកមកដាក់ក្នុងជីវិត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


