Connect with us

អាជីព

ដឹង៣ យ៉ាង​នេះ អាច​ជួយ​រក​ការងារ​អនឡាញ​បាន​ធ្វើ ក្នុង​សម័យ​មេរោគ​ឆ្លង

បានផុស

នៅ

ដោយសារវីរុសកូវីដ១៩ នៅ​តែ​រាតត្បាត​ពាសពេញ​ពិភពលោក​នៅ​ឡើយ ការ​ស្វែងរក​ការងារ​តាម​អនឡាញ ជា​វិធីសាស្ត្រ​កំពុង​ពេញ​និយម​នា​ពេលបច្ចុប្បន្ន។

មិនថា ការ​សម្ភាសន៍ ឬ​ប្រកាស​ការងារ​លើ​អ៊ិនធើណេត​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​ឲ្យ​ការ​ទៅ​ការិយាល័យ​ផ្ទាល់។ ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​ពី​ចម្ងាយ​តាមអនឡាញ យើង​គួរ​ត្រៀម​លក្ខណៈ ៣ យ៉ាងនេះ​ឲ្យ​បាន​រួចរាល់៖

ត្រៀមខ្លួន​ទុក​ជាមុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចង់ដាក់ពាក្យធ្វើការមិនមែនមានតែ CV ក្នុង​ដៃ​ក៏​គ្រប់គ្រាន់​នោះ​ទេ។ ការ​ដែល​ដឹងថា មាន​ក្រុមហ៊ុន​ណាខ្លះ​ចូលរួម​ក្នុង​កម្មវិធី ហើយ​គេ​មាន​តម្រូវការតួនាទីអ្វីខ្លះ វាជា​ការ​ត្រៀមខ្លួន​យ៉ាង​ល្អ​បំផុត​មួយ។

ចំពោះ​ក្រុមហ៊ុន​ដែល​មិន​ធ្លាប់​ឮ​មិន​ធ្លាប់​ដឹង គួរ​តែស្រាវជ្រាវ​ឲ្យ​ស្គាល់​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ងាយស្រួលដាក់ពាក្យសុំឲ្យចំមុខតំណែង ព្រមទាំងស៊ីនឹងជំនាញរបស់អ្នក។

បង្កើត​និង​រក្សា​ទំនាក់ទំនង

ការដាក់ពាក្យសុំក្នុងពិព័រណ៌ការងារ មិនមែនតែងតែទទួលការងារភ្លាមៗនោះទេ! ដូច្នេះ ជំហាន​បន្ទាប់ ត្រូវភ្ជាប់ទំនាក់ទំនងជាមួយអ្នកទទួលពាក្យឬខាងក្រុមហ៊ុនឲ្យជាប់លាប់ ដើម្បី​ងាយ​ទទួល​ព័ត៌មាន​ត្រឡប់ ក៏​ដូចជា​បង្ហាញ​ថា បេក្ខជន​មាន​ចិត្ត​ចង់​បម្រើការ​កន្លែង​គេ​ពិតៗ។

ស្លៀកពាក់​សមរម្យ​ជានិច្ច

Young Asia beautiful woman live video blog (vlogger ) and sales bag in online e-commerce shopping at clothes shop.

ទោះបី​ជា​ពិព័រណ៍ការងារមាននៅតាមអ៊ិនធរណេត អ្នកមិនបានបង្ហាញខ្លួនដោយផ្ទាល់ក្ដី ក៏​អ្នក​គួរ​តែ​ស្លៀកពាក់​ឲ្យ​បាន​ស្អាត​បាត​ជានិច្ច។ ដូចគ្នា​នេះ ការ​សម្ភាសន៍​ការងារ​ពី​ចម្ងាយ មិន​ខុស​ពី​ការ​សម្ភាសន៍​ដោយ​ផ្ទាល់​នោះ​ទេ ដោយ​អ្នកត្រូវតុបតែងខ្លួនតាម​បែប​អ្នក​មាន​វិជ្ជាជីវៈ​ច្បាស់លាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Work It Daily

ចុចអាន៖ក្រុមហ៊ុន៦បែបនេះ នៅ​ធ្វើការ​ខូច​អនាគត​មិនខាន

ចុចអាន៖អ្នកណា​ខ្លះ​នឹង​ត្រូវ​បាត់​ចេញ​ពី​ទីផ្សារ​ការងារ​ ក្នុងពេលមាន​វិបត្តិ​កូវីដ១៩លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម