អាជីព
សម័យរោគរាតត្បាតអាចជាឱកាសល្អសម្រាប់ផ្តើមអាជីវកម្មបែបច្នៃប្រឌិតថ្មី
ច្បាស់ណាស់ឆ្នាំ ២០២០ មិនមែនជាឆ្នាំដែលយើងបានគ្រោងទុកទេ ហើយនៅចំណុចនេះហាក់ដូចជាយើងកំពុងទូកលើជិះរលកធំៗ ដែលមិនប្រាកដប្រជា។ ប៉ុន្តែហេតុអ្វីនេះបែរជាពេលវេលាដ៏អស្ចារ្យដើម្បីចាប់ផ្ដើមអាជីវកម្មថ្មីទៅវិញ?
គ្រប់គ្នាកំពុងចំណាយពេលច្រើននៅឯផ្ទះ
សម្រាប់គ្នាយើងភាគច្រើនក្នុងពេលនេះ គឺប្រាកដជាចំណាយពេលច្រើននៅផ្ទះ ហើយមានបញ្ហាប្រឈមផ្ទាល់ខ្លួនជាច្រើន (ចន្លោះតូច ធ្វើការជាមួយកូននៅផ្ទះ គ្មានកន្លែងដាក់តុ និងបញ្ជីការងារជាដើម ) ។ ប៉ុន្តែចុះយល់យ៉ាងណា ចំពោះភាពវិជ្ជមានដែលដើរចេញពីផ្ទះ?
ក្នុងពេលនេះគួរចេះប្រើវិបត្តិនេះជាគន្លឹះ ដើម្បីបង្កើតឱកាសនិងផ្នត់គំនិតដែលសមនឹងលំហូរធម្មជាតិ និងក្រមសីលធម៌ការងាររបស់យើង ជាងចំណាយពេលនៅផ្ទះមិនធ្វើអី។
មានកាលវិភាគថ្ងៃចុងសប្ដាហ៍ច្រើន
ស្រដៀងនឹងចំណុចខាងលើ វិធីមួយដើម្បីមើលចំណុចវិជ្ជមាននៃឆ្នាំ ២០២០ គឺត្រូវពិចារណាថាតើកាលវិភាគរបស់យើងទំនេរប៉ុន្មានថ្ងៃ។ នៅចុងសប្ដាហ៍គឺជាពេលវេលាដ៏ល្អ ដើម្បីប្ដេជ្ញាចិត្តរៀនពីអាជីវកម្មរបស់យើងនាពេលអនាគត។
ចុះឈ្មោះចូលរៀនវគ្គសិក្សា បង្កើតទម្លាប់អានសៀវភៅ ចូលរួមជាមួយក្រុមដែលមានការលើកទឹកចិត្តនិងគាំទ្រ ដើម្បីបានបន្តចំណង់ចំណូលចិត្តយើង ដោយចំណាយពេលនេះ ដើម្បីរៀន។ ហើយចាប់ផ្ដើមអាជីវកម្មដែលយើងបានគិតទុកអស់រយៈពេលជាច្រើនឆ្នាំផងដែរ។
មនុស្សប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើន
មនុស្សគ្រប់គ្នាមិនថាយើងឬគេ ក្នុងពេលនេះម្នាក់ៗប្រាកដជាចំណាយពេលវេលាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែសួរថា ហេតុអ្វីយើងមិនព្រមឆ្លៀតពេលនេះភ្ជាប់វេទិការបស់យើងទៅពួកគេ។
យើងអាចធ្វើបានបើមានការតាំងចិត្តខ្ពស់នឹងកិច្ចការងារទាំងនោះ។ ប៉ុន្តែហេតុអីយើងមិនសាកល្បងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាប្រយោជន៍នៃអាជីវកម្ម របស់យើង។
ក្នុងពេលនេះ គួរពិចារណាលើផ្នែកបន្ថែមនៃលើអាជីវកម្មដែលយើងត្រូវធ្វើឆាប់ៗនេះ ដែលជាផលចំណេញរបស់មនុស្សគ្រប់គ្នា។

មានឱកាសនៅក្នុងសង្គមថ្មី
អាជីវកម្មខ្នាតតូចទាំងអស់ ដែលបច្ចុប្បន្នកំពុងរីកចម្រើន(ងើបទៅមុខបន្តិចម្ដង) នៃអាជីវកម្មរបស់ពួកគេ ភាគច្រើនគឺឲ្យអតិថិជនពាក់ម៉ាសឬលាងដៃជាមួយអាកុលជាដើម។
ជាមួយនឹងរឿងធម្មតានេះ នឹងផ្ដល់ឱកាសឲ្យយើងគិតអំពីគំនិតដែលខ្លួនយើងកំពុងតែធ្វើ។ មនុស្សនៅផ្ទះមិនសូវមានទំនាក់ទំនងគ្នាប៉ុន្នានទេ ហើយមនុស្សគ្មានការងារធ្វើក៏មានការលំបាកដែរ។
បើសិនយើងបង្កើតអាជីវកម្មថ្មីនាពេលនេះ យើងមានឱកាសនៅក្នុងសង្គមថ្មី ហើយបានជួយនិងបង្រៀនដល់អ្នកដែលកំពុងត្រូវការការងារ ឬមួយអាចជួយមនុស្សលំបាកផ្សេងទៀត។
នេះគឺជាការលើកទឹកចិត្តមួយ ដែលគួរធ្វើនឹងចាប់ផ្ដើម ទោះអាជីវកម្មរបស់យើងតូចតាចក្ដី តែយើងក៏បានស្វែងយល់និងរៀនពីបទពិសោធន៍សង្គម នាបច្ចុប្បន្ននេះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bossbabe
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


