អាជីព
មនុស្សប្រើល្បិចនៅកន្លែងធ្វើការ មិនមែនព្រោះគេខ្លាំងទេតែព្រោះគេភ័យខ្លាច
ចរិតលក្ខណៈពិតមួយនៃមនុស្សដែលបង្កបញ្ហានៅកន្លែងធ្វើការ ដើម្បីឱ្យបុគ្គលិកល្អៗចាកចេញមិនមែនមកពីគេខ្លាំងអាចធ្វើការម្នាក់ឯងបាននោះទេ តែព្រោះគេភ័យខ្លាច។
បុគ្គលនេះភ័យខ្លាចបាត់បង់ភាពសំខាន់ តួនាទី អំណាច ព្រោះគេដឹងថាខ្លួនឯងមិនមានសមត្ថភាពស្មើអ្នកទាំងនោះខាងវិជ្ជាជីវៈទើបប្រកាន់យកវិធីល្បិចល្បួងសង្គ្រាមចិត្តសាស្ត្រ។
ការសិក្សាថ្មីបង្ហាញពីមូលហេតុដែលកន្លែងធ្វើការក្លាយទៅជាពុលដោយបុគ្គលទាំងនេះដោយបានរកឃើញថា មានមនុស្សបែបនេះច្រើន ចំនួនបុគ្គលិកល្អៗ ពិតប្រាកដនឹងចុះខ្សោយនៅកន្លែងធ្វើការ ដែលទំនងជាធ្វើឱ្យអន្តរាយដល់អាជីវកម្មយ៉ាងកាចសាហាវ។
ការសិក្សាថ្មីបង្ហាញពីមូលហេតុដែលពួកគេទាំងនោះចំណាយកម្លាំងនិងពេលវេលាកកូរ កន្លែងធ្វើការក្លាយទៅជាពុលគឺដោយសារ៖
ឥទ្ធិពលនៃឥរិយាបទដណ្តើមព្រោះភ័យខ្លាច
ប្រសិនអ្នកយកមនុស្សមិនមានសមត្ថភាពពិតមកកាន់តួនាទីណាមួយដែលគេធ្វើមិនបានល្អ គេងាចនឹងចាកចេញឬខ្លះទៀត បន្តនៅតែធ្វើឱ្យអន្តរាយគឺបង្កើតឥរិយាបទដែលមានគោលបំណងរារាំងនិយោជិកនានាពីការសម្រេចបាននូវជោគជ័យ ឬឱ្យបរាជ័យស្មើគេដែរ។
ទំនាក់ទំនងវិជ្ជមាននិងកសាងកេរ្តិ៍ឈ្មោះតាមវិធីខុស បានធ្វើឱ្យបុគ្គលិកដែលមិនមានសមត្ថភាពពិតរៀនប្រើល្បិច។ ភាពសាហាវឃោរឃៅបានក្លាយជារឿងធម្មតា នៅតាមកន្លែងធ្វើការជាច្រើនដែលមានការប្រកួតប្រជែងនិងមានផលប្រយោជន៍ច្រើន ដែលជាកន្លែងដែលនរណាម្នាក់ អាចត្រូវបានគេមើលឃើញថា កំពុងមានផលិតភាពខ្សោយ ហើយចង់ប្រតោង ទុកតួនាទីធំ។ គេរកមើលគូប្រជែងដែលមានសក្តានុពល ហើយបង្កើតផែនការឈ្លានពាន រារាំង មិនឱ្យបុគ្គលនោះជោគជ័យ ដែលទាំងនេះធ្វើឱ្យនិយោជិកខាតបង់ប្រាក់ បាត់បង់បុគ្គលិកល្អៗជាបន្តបន្ទាប់ និងការបាត់បង់ផលិតភាព។
ដូច្នេះការស្វែងរកវិធីសាស្ត្រការពារគឺមានសារៈសំខាន់ណាស់។
ដំណោះស្រាយបន្ទាន់និងចាំបាច់៖
លោក គី យ៉ុងលីសាស្រ្តាចារ្យនៃអង្គការធនធានមនុស្សក្នុងសាកលវិទ្យាល័យគ្រប់គ្រងបៀលហ្វាដែលធ្លាប់ស្គាល់និងស្រាវជ្រាវលើវិបត្តិនេះ លើកឡើងថា ឥរិយាបថដែលធ្វើឱ្យអន្តរាយដល់សង្គមការងារពួកគេនឹងចាប់ផ្តើមឡើង រួមមាន ការនិយាយដើម ដកហូតព័ត៌មានមិនឱ្យបុគ្គលិកល្អដឹង និងបង្កើតបក្សពួកតាមរយៈការផឹកស៊ី គម្រាមកំហែង ប្រើលុយសូកប៉ាន់ ដើម្បីឱ្យមានការចុះខ្សោយម្តងទៀតនិងធ្វើម្តងទៀតក្នុងចំណោមបរិយាកាសការងារនិងស្មារតីមិត្តរួមការងារ។
មនុស្សជាច្រើននឹងក្លាយជាជនរងគ្រោះ មានអារម្មណ៍ថាពួកគេមិនត្រូវបានគោរពនិងការពារ រង អយុត្តិធម៌ហើយចោមរោមដោយមិត្តរួមការងារអាត្មានិយម។
ជនរងគ្រោះដែលគេបានសាកសួរក៏បានបំភ្លឺអំពីបទពិសោធន៍ថា មានអារម្មណ៍ហត់នឿយ ការចុះខ្សោយនៃការអនុវត្តហើយបើបន្តនៅទៀត ពួកគេក៏ក្លាយជាជនល្មើសដែលរួមចំណែកដល់ការបំពុលនៅកន្លែងធ្វើការផងដែរ។
លោកបានលើកទឹកចិត្តឱ្យថ្នាក់លើរកមធ្យោបាយបញ្ឈប់ឬ បញ្ចេញបុគ្គលប្រភេទនេះ ទៅកាន់កន្លែងណាមួយដែលមិនមានអំណាច ដូចជាទីប្រឹក្សាឬអ្នកអនុវត្តិតែម្នាក់ឯង ឬ បើនៅតែមកលូកលាន់ការងារដឹកនាំ អាចនឹងបណ្តេញចេញទាំងស្រុងប្រសិនមានភស្តុតាងនៃកំហុស។
ដោយ សុភា
ប្រភព JobLegacy
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ