Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តប៉ៃលិន បណ្ដេញជនជាតិថៃ ៥នាក់ ដែលឆ្លងដែនខុសច្បាប់ត្រឡប់ទៅវិញ

បានផុស

នៅ

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ជនជាតិថៃ ៥នាក់ (ស្ត្រី ៣នាក់) ដែលលួចឆ្លងដែន បម្រុងមកស្នាក់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់បញ្ជូនទៅថៃវិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ជនជាតិថៃទាំង ៥នាក់ បានលួចឆ្លងដែនចូលមកកម្ពុជា តាមច្រកធម្មជាតិ (ច្រករបៀង) ដើម្បីមកធ្វើការនៅកម្ពុជា តែត្រូវកងកម្លាំងការពារព្រំដែន ឃាត់ខ្លួនបាន ពេលពួកគេកំពុងធ្វើដំណើរដោយថ្មើរជើងឆ្លងព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។ដោយមានការចង្អុលបង្ហាញពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារបានរៀបចំអាហារ និងការស្នាក់នៅ ជូនជនជាតិថៃទាំងនោះ ព្រមទាំងធ្វើការទំនាក់ទំនងទៅភាគីថៃ ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសថៃវិញ។

លោកស្រី បាន ស្រីមុំ

សូមបញ្ជាក់ថា ទោះបីជាមានការបិទច្រកព្រំដែនកម្ពុជា-ថៃ និងស្ថានភាពនៅតាមបន្ទាត់ព្រំដែន មានភាពតានតឹងយ៉ាងណាក៏ដោយ និងទោះបីជាមានការបង្រ្កាបជាញឹកញប់ ពីសំណាក់សមត្ថកិច្ចទាំងពីរប្រទេស ក៏បទល្មើសលួចឆ្លងដែនខុសច្បាប់នៅតែកើតមានឡើង៕

អត្ថបទ ៖ សេង​ សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម