សន្តិសុខសង្គម
អភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យទីតាំងតែងបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងក្រុង ដើម្បីរកដំណោះស្រាយ
កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ-អង្គភាពជំនាញ ដើម្បីត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅក្នុងក្រុងសៀមរាប ដើមី្បរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត ។

លោក ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបង្កការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរ ដូចជាពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលបណ្ដាលមកពីការបាត់បង់ធនធានមនុស្ស និង កម្លាំងពលកម្មសកម្មជាដើម។ លោក ប្រាក់ សោភ័ណ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ បន្តចុះពិនិត្យសិក្សា និងរៀបចំនៅចំណុចផ្លូវសំខាន់ៗ ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុង និងតាមបណ្ដាលស្រុក ដើម្បីរៀបចំដាក់ភ្លើងសញ្ញាចរាចរណ៍ គំនូសពញ្ញាក់អារម្មណ៍ និងគំនូសចរាចរណ៍បន្ថែម សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាប ដែលជាផ្នែកមួយដ៏សំខាន់ ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យ ទទួលបានលទ្ធផលជាវិជ្ជមាន ។

អភិបាលខេត្តសៀមរាប បានសង្កត់ធ្ងន់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យការងារសណ្ដាប់ធ្នាប់សាធារៈ ការលក់ដូរលើចំណីផ្លូវ បន្តពង្រឹងការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុវត្តវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ។ កត្តាសំខាន់ បង្ក្រាបឱ្យបាន ចំពោះក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូ និង បង្កភាពអសន្តិសុខក្នុងក្រុង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង សតិអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរ ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ហាញអំពីទីតាំងសំខាន់ៗ ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុងសៀមរាប រួមមាន៖ ផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលផ្ការំដួល ដល់ស្ពានទឹកវិល, ចំណុចស្តុបចុងកៅស៊ូ ,ស្តុបឈ្នះឈ្នះ ,ស្តុបទន្លេសាប , ផ្លូវបំបែកស្នាក់ការគយ , ផ្លូវពេទ្យមេឌីឃៀ និង កែងសណ្ឋាគារបាយ័នអេរ៉ា, ផ្លូវស៊ីវុត្ថា ត្រង់កែងសាលាញូវយ៉ក, ផ្លូវសម្ដេចព្រះសីហនុ ផ្លូវក្រវាត់ក្រុង , កែង J7 ដល់កែងពេទ្យកុមារអង្គរ, ស្តុបកោះកេរ្តិ៍ ដល់ស្តុបតូតាល់, ផ្លូវបំបែកថ្មរមាស់ និង ស្តុបសីហមុនី។
ជាមួយគ្នានេះ អភិបាលខេត្តបានថ្លែងអំណរគុណដល់កងកម្លាំងទាំងពីរប្រភេទ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន ដែលបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងការជួយដោះស្រាយការងារគ្រោះមហន្តរាយនាពេលកន្លងមក ៕
ដោយ៖ គឿនវេត




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


